Follow JWOC on Facebook
Here are our latest posts
[English Below]: អនុមោទនាបុណ្យភ្ជុំបិណ្ឌ!
ក្នុងឱកាសកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ អង្គការសហគមន៍យើង សូមគោរពជូនពរដល់ប្រជាពលរដ្ឋខ្មែរ និងគ្រប់គ្រួសារ ឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល ព្រមទាំងធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព។
អង្គការសហគមន៍យើង នឹងឈប់សម្រាកចាប់ពីថ្ងៃទី08 ដល់ថ្ងៃទី17 ខែតុលា ឆ្នាំ2026 ហើយនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី18 ខែតុលា ឆ្នាំ2026។
សូមអរគុណ!
Happy Pchum Ben Festival!
On the occasion of the traditional Cambodian Kan Ben and Pchum Ben Festival, JWOC extends our warmest wishes to all Cambodian citizens and families. May you be blessed with happiness, peace, and safe travels during the holiday.
Please be informed that our organization will be closed from October 8 to October 17, 2026, and will resume normal operations on October 18, 2026.
Thank you! 🙏
#jwoc #pchumbenday #jwoc20thanniversary #20yearsofchange
សូមអញ្ជើញបងប្អូនចូលរួមយុទ្ធនាការកៀគរមូលនិធិប្រចាំឆ្នាំរបស់អង្គការសហគមន៍យើងជាមួយបងគន្ធា ទាំងអស់គ្នា🤩
ហេតុអ្វីបានជាយើងគួរតែស្វែងយល់អំពីប្រព័ន្ធបច្ចេកវិទ្យា និងការការពារប្រព័ន្ធសុវត្ថិភាពផ្ទាល់ខ្លួននៅលើអនឡាញ? 🤔
លោកគ្រូពិសិត និងចែករំលែកវីដេអូខ្លីៗ អំពីចំណេះដឹង AI, ការការពារសុវត្ថិភាពទិន្នន័យលើអនឡាញ, ចំណេះដឹងបច្ចេកវិទ្យា, និងការការពារខ្លួនអំពីការបោកបញ្ឆោតលើអនឡាញផ្សេងៗ។
តោះចូលរួមជាមួយលោកគ្រូពិសិតទាំងអស់គ្នា🤩
សូមអញ្ជើញបងប្អូនទាំងអស់គ្នាចូលរួមជាមួយលោកគ្រូពន្លឺ ដើម្បីបង្កើតផលសាយភាយជាវិជ្ជមានដល់យុវជនរបស់យើង 🤩
[English Below]: Warm Welcome to the Team, Sreyneat!🤩🎉
កញ្ញា សេង ស្រីនាត ចូលរួមជាមួយយើងក្នុងតួនាទីជាជំនួយការហិរញ្ញវត្ថុ ដែលផ្តោតលើការថែរក្សាកំណត់ត្រាហិរញ្ញវត្ថុឱ្យមានសុក្រឹតភាព និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ។
ស្រីនាត បានបញ្ចប់ការសិក្សាលើមុខជំនាញគណនេយ្យ និងមានបទពិសោធន៍៣ ឆ្នាំលើប្រតិបត្តិការហិរញ្ញវត្ថុក្នុងវិស័យអង្គការក្រៅរដ្ឋាភិបាល។ ជាមនុស្សដែលមានភាពផ្ចិតផ្ចង់ យកចិត្តទុកដាក់ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានភាពត្រឹមត្រូវ តម្លាភាព និងស្របតាមបទដ្ឋាន យើងជឿជាក់យ៉ាងមុតមាំថា ស្រីនាត នឹងរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនប្រសិទ្ធភាពការងារ ស្មារតីក្រុម និងភាពរីកចម្រើនជាបន្តបន្ទាប់ ដល់អង្គការ និងយុវជនរបស់យើង។
សូមចូលរួមអបអរសាទរ និងស្វាគមន៍ កញ្ញា ស្រីនាត មកកាន់គ្រួសារ JWOC ទាំងអស់គ្នា! 💙👏
Ms. Seng Sreyneat joins us as a Finance Assistant, focusing on maintaining accurate financial records and preparing monthly financial reports.
Sreyneat holds a degree in Accounting and brings 3 years of experience in NGO finance operations. As a detail-oriented, dedicated professional committed to accurate, transparent, and compliant financial management, we are confident she will make significant contributions toward improving operational efficiency, fostering team spirit, and driving continuous growth for our organization and youth.
Please join us in giving Sreyneat a warm welcome to the JWOC family! 💙👏
#JWOC #jwoc20thanniversary #jwoc20yearsofchange #TeamJWOC
[English Below]: Officially Partnership Announcement! 🤝
អង្គការសហគមន៍យើង ពិតរីករាយក្នុងការជូនដំណឹងអំពីភាពជាដៃគូថ្មីជាមួយ Alumni for Soft-Skill Development - ASD ដើម្បីគាំទ្រដល់បេសកកម្មរបស់យើងក្នុងការលើកកម្ពស់សមត្ថភាពយុវជនកម្ពុជា តាមរយៈការអប់រំ សិក្ខាសាលាភាពជាអ្នកដឹកនាំ និងការចូលរួមក្នុងសកម្មភាពសង្គមនានា។
ភាពជាដៃគូនេះនឹងជួយពង្រឹងសមត្ថភាពរបស់យើង ក្នុងការផ្ដល់ឪកាសដល់យុវជនដែលមកពីមជ្ឈដ្ឋានខ្វះខាត ឱ្យទទួលបាននូវជោគជ័យក្នុងការសិក្សា អាជីពការងារ និងធ្វើជាពលរដ្ឋសកម្មនៅក្នុងសហគមន៍របស់ពួកគេ។ យើងមានមោទនភាពដែលបានសហការគ្នា ដើម្បីបំផុសគំនិតដល់អ្នកដឹកនាំជំនាន់ក្រោយ។
JWOC is delighted to announce a new partnership with the Alumni for Soft-Skill Development - ASD in support of our mission to empower Cambodian youth through education, soft skills workshop and community engagement.
This partnership strengthens our ability to provide young people, particularly those from marginalized backgrounds with the tools and opportunities they need to succeed in school, in their careers, and as active citizens in their communities. We are proud to work together to inspire the next generation of leaders.
#jwoc #partnershipannouncement #jwoc20thanniversary #20yearsofchange
ចូលរួមពង្រឹងសមត្ថភាព និងទទួលបានចំណេះដឹងបែបវិទ្យាសាស្ត្រលើការងារស្រាវជ្រាវជាមួយលោកគ្រូបណ្ឌិត លាងសេង! 🎓✨
ដើម្បីគាំទ្រដល់ការបណ្ដុះបណ្ដាល និងណែនាំដល់និស្សិតសរសេរសារណា ឬ និក្ខេបបទ (បរិញ្ញាបត្រ ដល់ បណ្ឌិត) សាស្ត្រាចារ្យ/គ្រូបង្រៀន និងបុគ្គលិកអង្គការនានា លោកគ្រូកំពុងចូលរួមរៃអង្គាសថវិកាចំនួន $១,០០០ ក្នុងយុទ្ធនាការ 20 Years of Change របស់ JWOC!
📩 សម្រាប់បងប្អូន ឬស្ថាប័នដែលចង់ស្នើសុំវគ្គចែករំលែក/បណ្ដុះបណ្ដាល៖ អាចទាក់ទងកក់ថ្ងៃ (Booking) មកកាន់ទំព័រ JWOC ឬ លេខTelegram: 097 753 065 យើងខ្ញុំនឹងរៀបចំជូន!
💙 ចូលរួមបរិច្ចាគគាំទ្រយុទ្ធនាការរបស់លោកគ្រូនៅទីនេះ៖ chuffed.org/fundraiser/leangseng-hoy-8xhfq6?pdm=url_copy
#jwoc #20yearsofchange #jwoc20thanniversary #jwocannualfundraising
[English Below]: Join our 20 Years of Change Campaign! ជម្រាបសួរបងប្អូនទាំងអស់គ្នា, យើងសង្ឃឹមថាបងប្អូនទាំងអស់គ្នាសុខសប្បាយ! នៅក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងមានការប្រឈម យុវជនយើងពិតជាត្រូវការឱកាសក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឯងយ៉ាងខ្លាំង ដើម្បីក្លាយជាទំពាំងស្នងឫស្សីរបស់ជាតិនាថ្ងៃអនាគត។ ចាប់ពី ខែតុលា រហូតដល់ខែធ្នូ ឆ្នាំ2026 នេះ អង្គការសហគមន៍យើងកំពុងដំណើរការយុទ្ធនាការកៀរគរថវិកាប្រចាំឆ្នាំក្រោមប្រធានបទ "20 ឆ្នាំដើម្បីយុវជន" ហើយយើងខ្ញុំសូមគោរពអញ្ជើញបងប្អូនទាំងអស់គ្នា ចូលរួមជាមួយយើងតាមរយៈ៖ 1. បរិច្ចាគផ្ទាល់៖ គាំទ្រយុទ្ធនាការដោយផ្ទាល់តាមរយៈតំណភ្ជាប់ខាងក្រោម ឬស្កេន QR Code ក្នុងប្រអប់ខមិន 2. ចែករំលែក៖ ចែករំលែកសារយុទ្ធនាការនេះទៅកាន់គ្រួសារ មិត្តភក្តិ ឬបណ្ដាញទំនាក់ទំនងរបស់បងប្អូន 3. ចូលរួមផ្ទាល់៖ ចុះឈ្មោះធ្វើជាអ្នកកៀរគរថវិកាស្ម័គ្រចិត្ត រាល់ការចូលរួមរបស់បងប្អូនទាំងអស់គ្នា គឺពិតជាបានផ្តល់ឱកាសឱ្យយុវជនរបស់យើង ទទួលបានការអប់រំប្រកបដោយគុណភាព និងអនាគតដ៏ភ្លឺស្វាង! ស្វែងយល់បន្ថែម: chuffed.org/project/20-years-of-change-campaign-2026 Dear Friends, We hope you are all doing well! In these challenging economic times, our youth are in greater need of opportunities to develop their potential so they can become the strong pillars of our nation's future. From October through December 2026, JWOC is launching our annual fundraising campaign under the theme "20 Years for Youth". We warmly invite you to join us by: 1. Direct Donation: Support our campaign directly via the link below or scan the QR code in the comment section. Our Chuffed page: chuffed.org/project/20-years-of-change-campaign-2026 2. Sharing: Share this campaign message with your family, friends, or network. 3. Getting Involved: Sign up to become a volunteer fundraiser. Every contribution you make directly empowers our youth with access to quality education and a brighter future! 🙏✨ #jwoc #EveryStep4Education #20YearofChange #DonateNow #giveback
[English Below]: Heartfelt Thanks to Our Volunteer, Sarah! 💖
អង្គការសហគមន៍យើង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកញ្ញា Sarah ដែលជា Fulbright Scholar និងជាអ្នកស្ម័គ្រចិត្តជំនួយការគ្រូបង្រៀនភាសាអង់គ្លេសរបស់យើង។
ក្នុងរយៈពេល ៨ ខែមកនេះ កញ្ញា Sarah បានលះបង់ពេលវេលា និងកម្លាំងកាយចិត្តក្នុងការបង្រៀនភាសាអង់គ្លេស ព្រមទាំងជួយពង្រឹងសមត្ថភាពនៃការប្រាស្រ័យទាក់ទង និងបង្កើតទំនុកចិត្តយ៉ាងខ្លាំងដល់សិស្សនិស្សិតរបស់យើង។ ភាពរាក់ទាក់ ស្នាមញញឹម និងចំណេះដឹងដែលកញ្ញាបានចែករំលែក មិនត្រឹមតែបង្កើតបរិយាកាសសិក្សាប្រកបដោយភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវការចងចាំដ៏មានន័យនៅក្នុងបេះដូងរបស់សិស្សានុសិស្ស និងក្រុមការងារទាំងអស់ផងដែរ។
ជាថ្មីម្តងទៀត សូមអរគុណ Sarah ដែលបានក្លាយជាផ្នែកមួយដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការជ្រោមជ្រែង និងជួយគាំទ្រដល់យុវជនកម្ពុជាឲ្យសម្រេចក្តីស្រមៃ និងកសាងអនាគតដ៏ត្រចះត្រចង់!
Journeys Within Our Community would like to express our heartfelt gratitude to Sarah, a Fulbright Scholar who joined us as an English Teaching Assistant Volunteer.
Over the past 8 months, Sarah has dedicated her time and energy to teaching English, helping our students build strong communication skills and grow their confidence in expressing themselves. Beyond sharing knowledge, her enthusiasm, warmth, and supportive energy created a fun and inspiring learning environment that left an unforgettable mark on both our students and team.
Thank you once again, Sarah, for being an invaluable part of our journey and for empowering Cambodian youth to reach their dreams and build a brighter future!
#jwoc #jwocvolunteer #jwoc20thanniversary #20yearsofchange
[English Below]: អបអរសាទរទិវាប្រកាសរដ្ឋធម្មនុញ្ញ
សូមជម្រាបជូនដំណឹងថា អង្គការសហគមន៍យើងនិងឈប់សម្រាករយៈពេលមួយថ្ងៃ នៅថ្ងៃទី 24 រួមជាមួយថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ហើយនឹងបើកដំណើរការវិញជាធម្មតានៅថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2026។
Happy Constitution Day!
JWOC will be closed for the public holiday on September 24, 2026, as well as over the weekend. Normal operations will resume on September 27, 2026.
#jwoc #constitutionday #jwoc20thanniversary

