Youth Leadership
Projects

JWOC builds the capacities of young people by helping them become youth leaders who engage with their community.

Who better to manage our future
than youth?

With over 15 years of helping youth to fulfill their potential, we know that we must partner with this next generation to close the skills gap, and build a mindset of innovation, networking, risk-taking and social responsibility.

Growing youth unemployment threatens economic and political stability, and in a country like Cambodia with a huge ‘youth bulge’, this is even more of a concern. These youth are at a critical transition point, and it is time to invest in their potential. We must enable youth to become them more resilient, by giving them the opportunity to develop social impact projects that utilize their expertise, and recognize their value within society.

JWOC Student Projects

JWOC Student Projects

10 hours 45 seconds ago

Please support Mr. Borey Tek, our youth leader..☺️ You can his campaign to your network Join us now #Dream Big, Achieve More. #youth. #fundraising #project

JWOC Student Projects

3 days 3 hours ago

We always encourage our students to venture and explore ways to practice and improve their English. (English Below) ឥឡូវនេះរាំងស្ងាត់,​ តើសិស្សានុសិស្សរបស់អង្គការសហគមន៍យើងកំពុងធ្វើអ្វីនិង?តោះមកមើលទាំងអស់គ្នា។ Everyone has been so quiet

JWOC Student Projects

6 days 3 hours ago

Students face off in an exciting debate: who will win? 🤔💭​(English Text Below) ជម្រាបសួរមិត្តទាងអស់គ្នា!🙏 ខ្ញុំឈ្មោះ ផលលាភ។ព្រឹត្តិការណ៍​កាលពី​ម្សិលមិនបានធ្វើឲ្យខ្ញុំមាន​ភាព​តានតឹង និងសប្បាយរីករាយ​យ៉ាងខ្លាំង។ មិត្តរួមក្រុមរបស់ខ្ញុំបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឈ្នះការប្រកួត។ ព្រឹត្តិការណ៍នេះបានបង្រៀនយើងនូវមេរៀនដ៏មានតម្លៃអំពីការសាមគ្គីគ្នាជាក្រុម ការមានភាពទំនួលខុសត្រូវ និងការគាំទ្រគ្នាទៅវិញទៅមក ដោយផ្តល់នូវបទពិសោធន៍ថ្មី។ សរុបមកព្រឹត្តិការណ៍នេះគឺអពស្ចារ្យណាស់ ដោយបានបង្កើនការគោរពខ្លួនឯងរបស់យើង និងការប្រកួតសិក្សាពោពេញទៅដោយភាពសប្បាយរីករាយ។

JWOC Student Projects

2 weeks 6 days ago

Choosing the right major is the first step in crafting your future🚶‍♀️💭. (English Below) Khmer Texts: អគុណយ៉ាងជ្រាជ្រៅទៅលើ Caroline​ ដែលជា​និស្សិតនែមហាវិទ្យាល័យ HARVARD​​ ក្នុងការជួយសិស្សានុសិស្សនៅអង្គការសហកមន៍យើងសម្រេចចិត្តក្នុងការជ្រើសរើស ជំនាញមហាវិទ្យាល័យ ព្រមទាំងត្រៀមខ្លួនក្នុងការចូលរួម​ការងារ។​ តើ សុខវណ្ណដា​​មានអ្វីខ្លះ

JWOC Student Projects

3 weeks 1 day ago

Listen closely and write carefully- here is JWOC scholarship students' dictation competition. (English Below)✍🥰. គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីវាស់ស្ទង់សមត្ថភាពរបស់សិស្សក្នុងការចម្លងអត្ថបទដែលបាននិយាយទៅជាទម្រង់សរសេរ ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ពួកគេចំពោះព័ត៌មាន វេយ្យាករណ៍ អក្ខរាវិរុទ្ធ និងវណ្ណយុត្តិ។ វា​ជា​វិធី​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ភាសា​អង់គ្លេស​របស់​ពួកគេ។ This event's goal is to

JWOC Student Projects

3 weeks 5 days ago

What are Journey Within Our Community (JWOC) students doing? 🤔🤔​(English Below) 🌟 យើងមានមោទនភាពយ៉ាងខ្លាំងចំពោះសិស្សរបស់យើងសម្រាប់ការធ្វើឱ្យមានផលវិជ្ជមាននៅក្នុងសហគមន៍ផ្សេងៗតាមរយៈកម្មវិធី អនាគតប្រសើរ (Better Future) ពោរពេញទៅដោយមានភាពប្តេជ្ញា ពួកគេបានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងសហគមន៍ និងសកម្មភាពសង្គមនៅតាមស្ថាប័នក្នុងស្រុកនានា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺសំដៅលើការជួយដល់ការអភិវឌ្ឍន៍សហគមន៍ និងលើកកម្ពស់ទំនួលខុសត្រូវក្នុងសង្គម។ ទស្សនា​រូបថត​ខ្លះ​ៗនៃ​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​ពួក​គេ​ខាង​ក្រោម! 📸 🌟

JWOC Student Projects

4 weeks 2 hours ago

The world is getting hotter and hotter. Is it wise to continue our usage of plastic?🤔💭 (English Below) ជម្រាបសួរមិត្តទាំងអស់គ្នា ខ្ញុំឈ្មោះ ទុំ លីណា។ នៅថ្ងៃទី 8 ខែសីហា

JWOC Student Projects

1 month 4 days ago

English Below: We observe that some young people in Siem Reap nowadays are struggling with their studies. After doing a survey, we found the root

JWOC Student Projects

1 month 1 week ago

English Below [Some tips to receive a scholarship award] Our team making this video is to share with you all about what we should have

JWOC Student Projects

1 month 1 week ago

តោះយើងទាំងអស់គ្នា​មើល​ តើសិស្សានុសិស្សរបស់យើងមានអ្វីខ្លះមកនិយាយ លើប្រធានបទ អសន្តិសុខក្នុងសហគមន៍យើង។​ (English Below) Let's have a look at what our post-high school students have to say about our community safety. #Jwoc #youth

JWOC Student Projects is at Satcha - សច្ចៈ.

1 month 3 weeks ago

Let's learn the value of Khmer handicrafts at Satcha. (English Bellow) សួស្តីអ្នកទាំងអស់គ្នា, ខ្ញុំឈ្មោះ ម៉ុក លីកា។ នៅថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2024 ខ្ញុំមានឱកាសធ្វើដំណើរទៅសិក្សានៅ សច្ចៈ ។ ខ្ញុំបានឃើញ​សិប្បកម្ម​ខ្មែរ​ផ្ទាល់​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំង

JWOC Student Projects

1 month 3 weeks ago

Be a part of the change. (English Below). នៅថ្ងៃទី 14 ខែកក្កដា អង្គការសហគមន៍យើង បានធ្វើការជាមួយនិស្សិតអាហារូបករណ៍របស់យើង ដើម្បីអនុវត្តគម្រោងសម្ព័ន្ធនៅ វិទ្យាល័យហ៊ុនសែនព្រះធាតុ ដោយមានគោលដៅជួយសិស្សវិទ្យាល័យឱ្យរៀបចំ និងបំពាក់ឱ្យពួកគេកាន់តែប្រសើរឡើងសម្រាប់ជីវិតសាកលវិទ្យាល័យ។ ដោយបង្ហាញសាកលវិទ្យាល័យ ក៏ដូចជាកម្មវិធីអាហារូបករណ៍ ដែលមាននៅក្នុងខេត្តសៀមរាប។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាកលវិទ្យាល័យបៀលប្រាយ សាកលវិទ្យាល័យសាកលវិទ្យាល័យ សៅស៏អ៊ីសថ៏អេសៀ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

JWOC Student Projects

2 months 1 day ago

Spelling bee.🐝🐝​(English Below) សួស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ ជឿង សុពៅ។ នៅថ្ងៃទី 2 ខែកក្កដា ខ្ញុំបានចូលរួមក្នុងការប្រកួតប្រជែងប្រកបអក្សដែលរៀបចំដោយ អង្គការសហគមន៍យើង(JWOC)។ ក្នុងអំឡុងពេលប្រកួតប្រជែង ខ្ញុំអាចរៀនការបញ្ចេញសំឡេងបានត្រឹមត្រូវនៃពាក្យនីមួយៗ ពីអ្នកនិយាយភាសាអង់គ្លេសដើមកំណើតគឺ Ms.Aileen ។ ខ្ញុំពិតជារីករាយដែលឃើញមិត្តរួមថ្នាក់របស់ខ្ញុំក្រោកឈរ ហើយប្រកបពាក្យនីមួយៗដោយភាពជឿជាក់ ព្រមទាំងទទួលបានកាដូផងដែល។ ខ្ញុំយល់ថាវាពិបាកណាស់ក្នុងការស្តាប់អ្នកនិយាយដើម ព្រោះវាមិនមែនជាអ្វីដែលខ្ញុំធ្លាប់ស្តាប់នោះទេ។ សរុបមក ខ្ញុំសង្ឃឹមថា JWOC

JWOC Student Projects

2 months 1 week ago

New opportunity at JWOC job fair (English below). សួស្តីមិត្តទាំងអស់គ្នា!! ខ្ញុំឈ្មោះ រិត ស្រីយ៉ុន។ នៅថ្ងៃទី 1 ខែកក្កដា ខ្ញុំមានឱកាសក្នុងការចូលរួមក្នុងពិព័រណ៍ការងារដែលរៀបចំដោយ JWOCs នៅ Green Amazon Residence ។ ព្រឹត្តិការណ៍នេះនាំឪ្យខ្ញុំមានការយល់ដឹងជាច្រើន ដោយផ្តល់នូវភាពច្បាស់លាស់អំពីផ្លូវការងារនាពេលអនាគតរបស់ខ្ញុំ។ វាមិនត្រឹមតែបង្កើនទំនុកចិត្តរបស់ខ្ញុំប៉ុណ្ណោះទេ

JWOC Student Projects

2 months 4 weeks ago

English Below [Let’s learn, One word at a time] ជម្រាបសួរបងប្អូនទាំងអស់គ្នា។ ខ្ញុំឈ្មោះ ថាប់ និមល ។ ខ្ញុំមានឪកាសក្នុងការចូលរួមកម្មវិធីប្រកួតប្រជែងបកប្រែភាសាអង់គ្លេលទៅជាភាសាខ្មែរ។​ តាមការចូលរួមមកម្មវិធីនេះខ្ញុំទទួលបានជំនាញក្នុងការបកប្រែអត្ថបទ ព្រមទាំងបានសិស្សាបន្ថែមទៅលើពាក្យអង់គ្លេសថ្មីៗ។ វា​ជា​ការ​សាកល្បងនៃ​សមត្ថភាព​របស់​ខ្ញុំ​ដែល​អនុញ្ញាត​ឱ្យ​ខ្ញុំ​មើល​ឃើញ​ពី​អ្វី​ដែល​ខ្ញុំអាចធ្វើបាន។​ ខ្ញុំពិតជាសង្ឃឹមថា JWOC បន្តរៀបចំព្រឹត្តិការណ៍បែបនេះ ព្រោះថា កម្មវិធីនេះបានព្រឹង​ទៅលើភាសាអង់គ្លេស។ English Text:

JWOC Student Projects

3 months 1 week ago

English Below [Time management and problem-solving for success.] សួស្តី ខ្ញុំឈ្មោះ ម៉ៃ ហ៊ាន។ ព្រឹត្តិការណ៍កាលពីសប្តាហ៍មុនពិតជាបំភ្លឺភ្នែកខ្ញុំ។ ខ្ញុំបារយល់ដឹងអំពីការគ្រប់គ្រងពេលវេលា និងការដោះស្រាយបញ្ហាពីវាគ្មិនដែលមានបទពិសោធន៍។ ការយល់ដឹង​របស់​ពួកគារ់មិន​ត្រឹម​តែ​បំភ្លឺ​ប្រធាន​បទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ទាក់​ទាញ​ខ្ញុំ​ផ្ទាល់​ផង​ដែរ។ ព្រឹត្តិការណ៍នេះបានផ្តល់នូវការណែនាំសម្រាប់ផ្លូវអនាគតរបស់ខ្ញុំ និងយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្នរបស់ខ្ញុំ។ ខ្ញុំសូមសរសើរ JWOC សម្រាប់ការរៀបចំការជួបជុំដ៏មានឥទ្ធិពលបែបនេះ ហើយខ្ញុំរំពឹងថានឹងមានការចូលរួមម្តងទៀត Hello, I'm

JWOC Student Projects

3 months 2 weeks ago

English Below {Let’s make a difference together and Be a part of the solution.} អរុណសួស្ដី​អ្នក​ទាំង​អស់​គ្នា! ខ្ញុំឈ្មោះ សុពៅ ជឿង ហើយខ្ញុំមានឱកាស ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍គ្រប់គ្រងកាកសំណល់ CLLC នៅឃុំកំពង់ឃ្លាំងនាពេលថ្មីៗនេះ។ វាពិតជាបទពិសោធន៍ដ៏អស្ចារ្យមួយ! ខ្ញុំ​មាន​សេចក្តី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ចូលរួម​ក្នុង​សហគមន៍ ហើយ​ការ​អាច​ឃើញ​ផ្ទាល់​ភ្នែក​ពី​ផល​ប៉ះពាល់​នៃ​ការ​ជួយ​សហគមន៍​គឺជា​ឯកសិទ្ធិ​ដែល​ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង។

JWOC Student Projects

3 months 2 weeks ago

English below {Let’s Debate} ជម្រាបសួរមិត្តទាំងអស់គ្នា ខ្ញុំឈ្មោះ សារ ស្រីមាប់។ កាលពីម្សិលមិញពោរពេញដោយភាពរីករាយ និងការសហការរវាងខ្ញុំ និងមិត្តភ័ក្តិ។ ដោយសារនេះជាលើកទីមួយដែលខ្ញុំជជែកគ្នាជាភាសាអង់គ្លេស វាផ្តល់ឱ្យខ្ញុំនូវឱកាសដើម្បីពង្រឹងជំនាញនិយាយភាសាអង់គ្លេសជាសាធារណៈរបស់ខ្ញុំ ដែលជាធម្មតាខ្ញុំមិនមានឱកាសក្នុងការធ្វើបទបង្ហាញ ក៏ដូចជាឱកាសក្នុងការប្រាស្រ័យទាក់ទង និងស្វែងយល់គ្នាទៅវិញទៅមក។ សរុបមក វាជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ហើយខ្ញុំចង់ចូលរួមម្តងទៀត។ Good afternoon everyone My name is

JWOC Student Projects

4 months 3 days ago

English Below: [Reduce, Reuse, Recycle for a Better Future] ជម្រាបសួរខ្ញុំ​​ឈ្មោះ ម៉ូវ តាលី ។​ មូលហេតុបានជាខ្ញុំជ្រើសរើសប្រធានបទនេះព្រោះខ្ញុំយល់ថា បញ្ហាសម្រាមគឺសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សទាក់ទងនឹងសុខភាព ម្យ៉ាងទៀតដើម្បីជួយដល់ជួយដល់ក្មេងៗបានយល់ដឹងពីការទុកដាក់សម្រាមបានត្រឹមនឹងជួយឲ្យមានបរិស្ថានស្អាត សុខភាពល្អ។ ក្រុមខ្ញុំចង់ចំណេះដឹងថ្មីៗ ទៅឲ្យក្មេងៗ រួមទាំងបទពិសោធន៍ការងារ នឹងការធ្វើការងារជាក្រុម ភាពក្លាហាន ហើយវាជាស្នូលមួយសម្រាប់ស្វែងរកខ្លួនឯងនៅថ្ងៃអនាគត។ Good afternoon,

JWOC Student Projects

4 months 1 week ago

ក្រៅ​ពី​ភាពសប្បាយរីករាយ យើង​ក៏​រៀន​បាន​ជា​ច្រើន​ពី​ជាតិ​សាសន៍​ទាំងពីរ និង​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក។ យើងសង្ឃឹមថាកម្មវីធីបែបនេះ នឹងមានម្តងទៀតនាពេលខាងមុខ។ សូមរីករាយជាមួយវីដេអូ! Besides having fun, we have learned a lot of things from each nation, and getting know each other. We're

JWOC Student Projects

5 months 1 week ago

ហេតុអ្វីយើងត្រូវរៀន? បន្ទាប់ពីចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងគម្រោង ក្រុមការងាររបស់យើងបានពិភាក្សា និងសម្រេចបង្កើតវីដេអូ ដែលនិយាយអំពីសារៈសំខាន់នៃការរៀនសូត្រ។ ជាមួយគ្នានេះ យើងក៏បានចែករំលែកអំពីគុណវិបត្តិនៃការបោះបង់ការសិក្សារបស់សិស្សវិទ្យាល័យផងដែរ។ ចូលរួមជាមួយពួកយើងក្នុងការចែករំលែកវីដេអូនេះ។ Why do we need to learn? After joining the project management training, our team discussed and decided

JWOC Student Projects

5 months 1 week ago

ជំរាបសួរ​អ្នក​រាល់​គ្នា, "ខ្ញុំឈ្មោះ សូណាវី ហើយនេះជាវីដេអូដែលមិត្តភ័ក្តិរបស់ខ្ញុំបានចូលរួមព្រឹត្តិការណ៍នៅ School for Field Studies (SFS)។ វា​ជា​ពេល​វេលា​ដ៏​ល្អះមួយ​ ​ដែល​ខ្ញុំ​បាន​រួម​ចំណែកជាពេលវេលា និង​ចំណេះដឹង​របស់​ខ្ញុំ​ដល់​ប្អូនៗដែរជាសិស្ស"។ Hello everyone, "I'm Sonavy and this is the video that my friends and

JWOC Student Projects

5 months 2 weeks ago

#អបអរសាទរដល់ពួកយើងទាំងអស់គ្នា! 😇☺️ សម្រាប់ពួកយើង 10 ខែគឺជាពេលវេលាដ៏លឿន និងមិនអាចបំភ្លេចបាន។ យើងបានរៀនជំនាញជាច្រើន។ យើងចូលចិត្តធ្វើការជាក្រុម ដូចជាការចូលរួមក្នុងសកម្មភាពរៃអង្គាសថវិការ ការអនុវត្តគម្រោង និងការរៀនភាសាអង់គ្លេស និងកុំព្យូទ័រ។ យើងសូមអរគុណដល់ JWOC ដែលបានផ្តល់ឱ្យយើងនូវរយៈពេល 10 ខែដ៏អស្ចារ្យនេះ​ ដើម្បីអភិវឌ្ឍខ្លួនយើងបន្ថែមទៀត។ Congratulations to all of us! 😇☺️ To

JWOC Student Projects

5 months 2 weeks ago

#អរគុណអ្នកតាមដានទាំង១០០០នាក់! សូមអរគុណអ្នកទាំងអស់គ្នា សម្រាប់ការ ចូលចិត្ត និងតាមដាន ហ្វេសប៊ុករបស់និស្សិត អង្គការសហគមន៍យើង (​JWOC) ☺️🥰 #1k followers! Thank you all for liking and following our student's project page (JWOC)☺️🥰

JWOC Student Projects

5 months 2 weeks ago

Good job at everyone 😊❤️🫶🏻

JWOC Student Projects

5 months 2 weeks ago

#ក្មេងគួរតែបានទទួលបានការលើកទឹកចិត្ត! កាលពីសប្តាហ៍មុន ដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃតម្រូវការ យើងបានកត់សម្គាល់ថា សិស្សភាគច្រើននៅតែត្រូវការការលើកទឹកចិត្តជាច្រើនពីគ្រួសារ និងមនុស្សជុំវិញពួកគេ។ ដូច្នេះហើយ ពួកយើងបានធ្វើគម្រោងខ្នាតតូចនៅសាលាបឋមសិក្សាមួយ។ យើងសង្ឃឹមថាវគ្គចែករំលែកតូចមួយនេះនឹងជួយកុមារឱ្យយល់កាន់តែច្បាស់អំពីការលើកទឹកចិត្ត។ ពួកយើងទាំងអស់គ្នាចូលរួមលើកទឹកចិត្តកុមារទាំងអស់គ្នា! Last week, We conducted a mini-project at a primary school. Based on our need assessment

JWOC Student Projects

5 months 3 weeks ago

តើអ្វីទៅជាបញ្ហាផ្លូវចិត្ត? សួស្តីទាំងអស់គ្នា យើងជានិស្សិតកម្មវិធីអនាគតកាន់តែប្រសើរ។ បន្ទាប់ពីរៀនពីការគ្រប់គ្រងគម្រោង យើងបានសម្រេចចិត្តបង្កើតគម្រោងដែលពិពណ៌នាអំពីជំងឺធ្លាក់ទឹកចិត្ត និងគន្លឹះដើម្បីជៀសវាងវា។ សម្រាប់ព័ត៌មានបន្ថែម សូមទស្សនាវីដេអូរបស់យើង។ We're Better Future Program student After learning project management, we decided to make projects that describe depression

JWOC Student Projects

6 months 4 days ago

អបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ❤️

JWOC Student Projects

6 months 2 weeks ago

It is our time helping our community ❤️

JWOC Student Projects

6 months 2 weeks ago

📚❤️

JWOC Student Projects

7 months 1 week ago

[English Below]: Access Program Graduation Ceremony at JWOC! 🎓✨កម្មវិធីបិទបញ្ចប់ការសិក្សាកម្មវិធីAccess Program U.S. Embassy Phnom Penh, Cambodia យើងសូមថ្លែងអំណរគុណទៅកាន់ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ ដែលបានជួយគាំទ្រឲ្យមានកម្មវិធីAccess Programនៅអង្គការ(JWOC)។ រយៈពេល២ឆ្នាំមកនេះ Access Programបានផ្តល់ឲ្យសិស្សរបស់យើងអភិវឌ្ឍភាសាអង់គ្លេសកាន់តែប្រសើរឡើង និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងអាមេរិក។🤝 បន្ថែមពីនេះ សិស្សរបស់យើងបានមានឱកាសដ៏អស្ចារ្យក្នុងការចូលរួមកិច្ចប្រជុំកំពូលAccess

JWOC Student Projects

7 months 1 week ago

ទំនេរៗ អាចមកអានសៀវភៅលេង Journeys Within Our Community អង្គការសហគមន៍យើង បានគ្នាយើង 🫶🏻❤️

JWOC Student Projects

7 months 2 weeks ago

When this happens, it's usually because the owner only shared it with a small group of people, changed who can see it or it's been

JWOC Student Projects

7 months 2 weeks ago

[English below] 👋 សួស្ដីអ្នកទាំងអស់គ្នា នេះគឺសកម្មភាពរបស់ពួកយើងចុះធ្វើគម្រោងសហគមន៍។ ដោយសារតែនេះជាបទពិសោធន៍ថ្មី ហេតុនេះមានអារម្មណ៍ថារាងប្លែកអារម្មណ៍​។​​ ការងារនេះបានបង្រៀនឲ្យពួកយើងចេះសហការគ្នាជាក្រុម ចេះរៀបចំផែនការណ៍មុនធ្វើអ្វីមួយ និងចេះដោះស្រាយបញ្ហាដែលកើតឡើងចំពោះមុខ។ ពួកយើងសង្ឃឹមថាការធ្វើបទបង្ហាញមួយនេះនឹងជួយក្រើនរំលឹក និងលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យយល់ពីផលប៉ះពាល់នៃការបោះបង់ការសិក្សា និងកាត់បន្ថយការបោះបង់ការសិក្សា 🎓🚫 ។​ រួមគ្នាដើម្បីបង្កើតការផ្លាស់ប្ដូរប្រកបដោយភាពវិជ្ជាមាន 💪💙 ​។ 👋 Hello everyone! This is our activity

JWOC Student Projects

7 months 4 weeks ago

[English Below]: Better Future Post High School Reminding! 📣📣នៅសល់តែមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ ការជ្រើសររើសសិស្សចូលរៀនក្នុងកម្មវិធីអនាគតប្រសើរថ្នាក់ក្រោយវិទ្យាល័យត្រូវបានបិទហើយ។ រួសរាន់ឡើងចំនួនមានកំណត់!! ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ The enrollment period for the Better Future Postgraduate program has

JWOC Student Projects

8 months 1 week ago

[English below] "ពេលវេលាដែលមិនអាចបំភ្លេចបានរបស់សិស្ស Access របស់អង្គការសហគមន៍យើង ។ សកម្មភាពក៏សាងក្រុមរបស់យើងគឺពិតជាមានន័យខ្លាំងណាស់។ ការចូលរួមក្នុងសកម្មភាពដែលពោរពេញដោយភាពសប្បាយរីករាយ ការលេងហ្គេមដែលនាំមកនូវភាពរីករាយ​និងពន្រឹងមិត្តភាព ការអាំងសាច់ញាំ និងការជជែកគ្នាលេងដ៏រីករាយក្រោមពន្លឺព្រះច័ន្ទ 🌟🌙 ។ សកម្មភាពទាំងនេះមិនត្រឹមតែបង្កើតអនុស្សាវរីយ៍រាប់មិនអស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងស្មារតីក្រុមរបស់យើងផងដែរ។ ពួកយើងរីករាយខ្លាំងណាស់ចំពោះការចងចាំដ៏មានន័យ ហើយវានឹងដកជាប់ក្នុងបេះដូងរបស់យើងជានិច្ច។ "An unforgettable moment of JWOC's Access students –

JWOC Student Projects

8 months 2 weeks ago

[English below] "Promoting Awareness of Gender Equality in the Community" 🌟 សួស្តីអ្នកទាំងអស់គ្នា ពួកយើងគឺជាសិស្សនៅក្នុងគម្រោង Access របស់អង្គការសហគមន៍យើង​( JWOC) .។​ ហើយក្រុមរបស់ពួកយើងបានចូលរួមក្នុងកម្មវិធី Access Submit 2023 នៅប្រទេសរៀតណាម ដោយមានការគាំទ្រពីស្ថានទូតអាមេរិក ( U.S

JWOC Student Projects

8 months 2 weeks ago

[English below] 🚨🚨តើកុមារដែលប្រើប្រាស់ទូរស័ព្ទច្រើនលើសកម្រិតមានផលប៉ះពាល់អ្វីខ្លះ? ជម្រាបសួរនិងសួស្តីអ្នកទាំងអស់គ្នា នេះគឺជាវីឌីអូដែលនិយាយអំពី«ផលប៉ះពាល់ចំពោះកុមារបណ្ដាលមកពីការប្រើប្រាស់ទូរស័ព្ទច្រើនលើសកម្រិត» ។ យោងតាមការស្រង់មតិបានបង្ហាញឲ្យឃើញថាកុមារមួយចំនួនពិតជាបានប្រើប្រាស់ទូរសព្ទលើសកម្រិតពិតប្រាកដមែន។ ដូច្នេះហើយដើម្បីជាចំណេះដឹងទូទៅជូនទៅកាន់ឪពុក ម្តាយឬអាណាព្យាបាលដែលមានកូនតូច ពួកយើងបង្កើតវិឌីអូននេះឡើងដើម្បីបង្ហាញឲ្យឃើញពីផលប៉ះពាល់ និងវិធីបង្ការទាក់ទងការប្រើប្រាស់ទូរស័ព្ទ ដើម្បីជាប្រយោជន៍ដល់អាណាព្យាបាលគ្រប់រូប។ សូមទស្សនាវីឌីអូនេះរហូតដល់ចប់ដើម្បីកូនៗរបស់លោកអ្នក។ 🚨 What are the side effects of children who use their phones

JWOC Student Projects

8 months 3 weeks ago

[English below] សំណើចក្អាកក្អាយ ស្នាមញញឹម​ និងអនុស្សាវរីយ៍​ដែលមិនអាចបំភ្លេច វាបានកើតឡើងក្នុងកម្មវិធីកសាងស្មារតីក្រុមរបស់សិស្សានុសិស្ស​របស់គម្រោងអនាគត់ប្រសើរ ក្រុម C នៅបារាយណ៍ខាងលិច។ ពួកយើងបានបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នាយ៉ាងច្រើន មិនត្រឹមតែប៉ុណ្ណោះពួកយើងក៏បានញាំអាហារឆ្ងាញ់ៗ និងថតរូបលេងជាមួយគ្នាផងដែរ។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចងចាំរឿងល្អៗដែលយើងធ្លាប់ធ្វើជាមួយគ្នា បើទោះបីជាពួកយើងនឹងបញ្ចប់ការសិក្សានៅក្នុងគម្រោងនេះនាពេលខាងមុខក៏ដោយ។ It's an unforgettable moment, endless laughter happened in the Better Future

JWOC Student Projects

8 months 3 weeks ago

[English below] 🎓✨ សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះនិស្សិតទាំង១៦នាក់ដែលបានជម្នះឧបសគ្គ និងខិតខំរៀនសូត្រដោយការយកចិត្តទុកដាក់រយៈពេលបួនឆ្នាំនេះ។ ពួកយើងពិតជាមានមោទនភាពយ៉ាងគ្រែលែង។ សូមឲ្យកិច្ចការបន្ទាប់របស់អ្នកជួបតែភាបភ្លឺស្វាង និងសម្រេចបានជោគជ័យកាន់តែច្រើន។ ✨ សូមជូនពរឱ្យអ្នកទទួលបានឱកាសល្អៗ បន្តអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត និងសម្រេចក្តីសុបិនរបស់អ្នក។ 🎉 🎓✨ A heartfelt congratulations to these inspiring individuals who have overcome challenges

JWOC Student Projects

9 months 14 hours ago

[English Below]: Congratulations to our scholarship students! អង្គការសហគមន៍យើងសូមចូលរួមអបអរសាទរទៅកាន់និស្សិតទាំង១៦នាក់ដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យដោយជោគជ័យក្នុងឆ្នាំ២០២៣។ ក្នុងរយៈពេល៤ឆ្នាំមកនេះ អ្នកទាំងអស់គ្នាបានបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពដើម្បីសម្រេចក្តីសុបិន្តរាងៗខ្លួន។ ភាពធន់របស់អ្នកទាំងអស់គ្នា បាននាំអ្នកទាំងអស់គ្នាមកកាន់ចំណុចនេះ។ សូមចូលរួមអបអរសាទរនូវសមិទ្ធផលដ៏អស្ចារ្យមួយនេះទាំងអស់គ្នា!!🤩 JWOC is pleased to congratulate the sixteen students who completed their

JWOC Student Projects

9 months 6 days ago

👉Join us to make a positive impact on our society🤩.

JWOC Student Projects

9 months 1 week ago

[English below] Field trip at Archaeology and Development​ Foundation សកម្មភាពខ្លះៗរបស់ពួកយើង កាលពីថ្ងៃទស្សនកិច្ចសិក្សានៅមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ (ADF) រៀបចំដោយអង្គការសហគមន៍យើង។ ពួកយើងមានពេលវេលាដ៏រីករាយ និងអនុស្សាវរីយ៍ល្អៗជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ពួកយើងក៏បានរៀនសូត្រនូវចំណុចមួយចំនួនផងដែរ។ These are our activities when we visited

JWOC Student Projects

10 months 2 weeks ago

ក្នុងឱកាសព្រះរាជពិធីខួបលើកទី ១៩ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ ក្នុងឆ្នាំ២០២៣នេះ យើងខ្ញុំព្រះករុណា សូមបរមរាជានុញ្ញាតក្រាបបង្គំថ្វាយព្រះពរ ព្រះករុណាព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គប្រកបដោយព្រះកាយពលមាំមួន ព្រះរាជសុខភាពបរិបូរណ៌ ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្រ្តខ្មែរទូទាំងព្រះនគរ។
ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣៕

JWOC Student Projects

10 months 3 weeks ago

[English below] តើអ្នកគិតថាសុខភាពផ្លូវចិត្តរបស់អ្នកល្អហើយរឺនៅ? តើអ្នកដឹងទេថាតើកាធ្លាក់ទឹកចិត្ត និងជំងឺបាក់ទឹកចិត្តកើតឡើងដោយសារមូលហេតុអ្វីខ្លះ? តើយើងអាចសម្គាល់មនុស្សដែលមានជំងឺមួយនេះដោយរបៀបណា?​​ តើមានវិធីបង្ការ រឺព្យាបាលដែររឺទេ? ស្រីម៉ាប់នឹងនិយាយអំពីជំងឺមួយនេះ។​ តោះ!​ ស្វែងយល់បន្ថែមទាំងអស់គ្នា។ Do you think you have strong mental health? Are you aware of the causes

JWOC Student Projects

10 months 4 weeks ago

[English below] សូមអនុមោទនាបុណ្យភ្ជុំបិណ្ឌ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និងសេចក្ដីសុខចម្រើនរុងរឿងកើតមានដល់លោកអ្នកនិងគ្រួសារជានិរន្តរ៍ សូមឲ្យជួបតែពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ On this auspicious occasion, we would like to extend the

JWOC Student Projects

11 months 1 week ago

[English below] Students practice speaking English on the topic of “disadvantages of using smartphones”. ការរស់នៅរបស់មនុស្សកាន់តែមានភាពងាយស្រួល​​ចាប់តាំងពីមានវត្តរបស់បច្ចេកវិទ្យា។​​ យើងអាចធ្វើការទំនាក់ទំនងគ្នាក្នុងចម្ងាយរប់សិបគីឡូម៉ែត្រ ទទួលបានពត៏មានថ្មីៗ ការកំសាន្ត និងអាចស្វែងរកពត៏ជាច្រើននៅលើអ៊ិនធឺណិត។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏អាចរៀនជំនាញផ្សេងៗ​ កសាងកេរ្តិ៍ឈ្មោះ និងថែមទាំងអាចបើកអាជីវកម្មបានផងដែរ។​ ទោះជាយ៉ាងណាក៏ដោយ វាក៏នាំឱ្យមានផលប៉ះពាល់មួយចំនួនដូចជាការប្រើប្រាស់ទូរស័ព្ទច្រើនពេក

JWOC Student Projects

11 months 2 weeks ago

[English below] Why is it crucial to understand about general health? សុខភាពរបស់អ្នកគួរតែជារឿងចម្បងដែលអ្នកទាំងអស់គ្នាត្រូវខ្វល់។ អ្នកនឹងមិនអាចសម្រេចកិច្ចការអ្វីបានឡើយបើអ្នកមានបញ្ហាសុខភាព។ ការយល់ដឹងអំពីបញ្ហាសុខភាពគឺជារឿងសំខាន់ ព្រោះវានឹងជួយឲ្យមនុស្សគ្រប់គ្នាអាចកាពារខ្លួនពីការឆ្លងជម្ងឺ វីរុស ឬបាក់តេរីផ្សេង។​ Your health should be your priority. You cannot

JWOC Student Projects

11 months 2 weeks ago

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលនៅអង្គការ JWOC. សូមចូលរួមដោយសេរី។

JWOC Student Projects

11 months 2 weeks ago

Hosting Mr. Ambassador and the embassy team to interact with our students was an excellent chance. it is a historic visit for us, and we

JWOC Student Projects

11 months 3 weeks ago

តំណាងឲ្យអង្គការសហគមន៍យើង និងសិស្សានុសិស្សទាំងអស់ យេីងខ្ញុំសូមធ្វើការថ្លែងអំណរគុណដល់លោកគ្រូ សេង រដ្ឋា និងបងប្រុស ពុធ មករាដែលបានចំណាយពេលផ្ទាល់ខ្លួនចូលរួមចែករំលែកទៅដល់សិស្សានុសិស្សរបស់អង្គការសហគមន៍យើងក្រោមប្រធានបទ “តើបុគ្គលិកបែបណាដែលនិយោជកចង់ឃើញ?”។ នេះគឺជាការចែករំលែកដ៏ល្អមួយសម្រាប់ឲ្យសិស្សបានត្រៀមខ្លួនជាស្រេចក្នុងការប្រឡូកក្នុងវិស័យការងារនាពេលខាងមុខ។

JWOC Student Projects

11 months 4 weeks ago

[English below] JWOC’s Decoration Day. សិល្បះគឺជាផ្នែកមួយក្នុងការរស់នៅរបស់មនុស្សយើង ជាសិសេសចំពោះអារម្មណ៍។ រូបគំនូរទាំងនេះត្រូវបានគូសឡើងដើម្បីធ្វើអោយបណ្ដាល័យរបស់យើងកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអានទាំងអស់នៅពេលចូលមកអានសៀវភៅ។ ហើយវាតំណាងអោយអត្ថប្រយោជន៍នៃការអានផងដែរ។ អានកាន់តែច្រើន អ្នកនឹងមើលឃើញពិភពលោកកាន់តែទូលាយ។ តោះ!! ទៅទស្សនាសកម្មភាពរបស់ពួកយើងទាំងអស់គ្នា។ Art is a part of life, especially for the feeling. It

JWOC Student Projects

1 year 2 days ago

"English below] “Practice speaking English on the topic of Fast foods” តើ​ fast foods ល្អសម្រាប់សុខភាពរបស់យើងដែររឺទេ? មនុស្សយើងត្រូវការអាហារបរិភោគដម្បីរស់រានមានជីវិត។ អាហារដើរតួរយ៉ាងសំខាន់ក្នុងការលូតលាស់ផ្នែករាងកាយរបស់យើង និងផ្តល់ឱ្យយើងនូវថាមពសសម្រាប់ប្រកបការងារផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនអារហារទាំងអស់សុទ្ធតែល្អសម្រាប់សុខភាពយើងទាំងអស់នោះទេ។ ជាក់ស្ដែងដូចជា fast foods អាហារប្រភេទនេះវាបានផ្ដល់ផលមិនល្អដល់សុខភាពរបស់យើងជាច្រើនដូចដែលមានលើកឡើងក្នុងវីឌីអូខាងក្រោមនេះ។ តោះ!

JWOC Student Projects

1 year 1 week ago

[English below] ការសម្អាតបរិស្ថានគឺជាកាត្វកិច្ចរបស់ពួកយើងទាំងអស់គ្នា។​ កាលពីថ្ងៃ ១៣​ ខែសីហាកន្លងទៅ កូនសិស្ស និងបុគ្គលិករបស់អង្គការសហគមន៍យើងបានធ្វើការសម្អាតប្រឡាយទឹកខាងមុខអង្គការ JWOC​ និងប្រមូលសម្រាមចេញពីក្នុងប្រឡាយដើម្បីបង្ការការស្ទះទឹក និងជន់លិចរាល់ពេលភ្លៀងម្ដងៗ។ បរិស្ថានក្នុងទីក្រុងយើងស្អាតទាល់តែពួកយើងចូលរួមទាំងអស់គ្នា។ Keeping the environment clean and green is our responsibility. On August 13th 2023,

JWOC Student Projects

1 year 2 weeks ago

[English below] ជំរាបសួ!! ខ្ញុំឈ្មោះគើយ គិមឆែតហើយនិង ដា!! ពួកយើងទាំងពីរគឺជាសិស្សអាហាររូបករណ៍មកពីអង្កកាសហគមន៍យើង(JWOC)។ ពួកយើងឆ្លៀតពេលវេលាខ្លះនៅចុងសប្តាហ៍ដើម្បីទៅធ្វើការស្ម័គ្រចិត្តបង្រៀនភាសាអង់គ្លេសដល់ក្មេងៗនៅតាមសហគមន៍ដើម្បីចែករំលែកចំណេះដឹងតិចតូចទៅកាន់ពួកគាត់។ អំឡុងពេលដែលពួកយើងទៅធ្វើការស្ម័គ្រចិត្តនៅទីនោះ យើងមើលឃើញថាក្មេងៗគាត់សប្បាយនិងការៀនភាសារអង់គ្លេស និងចូលរួមយ៉ាងសកម្មជាមួយពួកយើងដែរ។ មិនត្រឹមតែឃើញស្មាមញញឹមរបស់ក្មេងៗដែលគាត់បានមកទទូលចំណេះដឹងពីពួកយើងទេ យើងក៏ទទូលបានបទពិសោធន៍ថ្មីក្នុងការបង្រៀននិងការគ្រប់គ្រងថ្នាក់រៀនផងដេរ។ ការចូលរួមចែករំលែករបស់យុវជនគឺជាគំរូល្អដល់ក្មេងៗជំនាន់ក្រោយ។ Hello, This is me, Kimchhaet and Da. We’re JWOC’s scholarship students.

JWOC Student Projects

1 year 3 weeks ago

[English below] Should plastic bags be banned? សួស្ដីបងប្អូន ខាងក្រោមនេះគឺជាវីឌីអូរបស់ក្រុមរបស់យើងខ្ញុំអនុវត្តការនិយាយភាសារអង់គ្លេស ដែលនិយាយអំពីថង់ផ្លាស្ទិក។ ដូចដែលបងប្អូនបានដឹងស្រាប់ហើយថាថង់ផ្លាស្ទិកបានក្លាយជាតម្រូវការចាំបាច់នៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស ដោយសារវាមានតម្លៃសមរម្យ ទម្ងន់ស្រាល និងងាយស្រួលប្រើ។ ទោះជាយ៉ាងណាក៏ដោយ វាផ្ដល់ផលប៉ះពាល់ជាច្រើនប្រភេទទៅលើបរិស្ថាន សុខភាពមនុស្ស និងសត្វ។ វីដេអូខាងក្រោមបង្ហាញពីព័ត៌មានលម្អិត។ ក្នុងនាម​ជា​យុវជន​ដែល​ផ្តល់​តម្លៃ​ដល់​បរិស្ថាន យើង​សង្ឃឹមថា​គ្រប់គ្នា​នឹង​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​តិច​ជាង​មុន ដើម្បី​សង្គ្រោះ​ភពផែនដី​យើង​។ សូមអរគុណអ្នករាល់គ្នាការទស្សនាវីដេអូរបស់យើង។។ Hello, the

JWOC Student Projects

1 year 1 month ago

[English below] ជម្រាបសួរ នេះគឺជាវីដេអូនៃការអនុវត្តនិយាយភាសារអង់គ្លេសក្រុមរបស់យើងខ្ញុំ​។ ហើយប្រធានបទដែលយើងនឹងលើកយកមកនិយាយគឺ “ទីក្រុងស្អាត” នៅក្នុងវីឌីអូនេះ ពួកយើងមានគោលបំណងលើកទឹកចិត្តដល់ជ្រជាពលរដ្ឋគ្រប់រូបឲ្យចូលរួមថែរក្សានូវអនាម័យ និងជួយសម្អាតបរិស្ថានទាំងអស់គ្នាដើម្បីសោភ័ណ្ឌភាពរបស់ទីក្រុងយើង។ ទីក្រុងស្អាត ប្រជាជនរស់នៅមានផាសុខភាព នឹងមិនត្រឹមតែប៉ុណ្ណោះវាក៏ជួយទាក់ទាញភ្ញៀវទេសចរណ៍ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិផងដែរ ។ ទីក្រុងស្អាតផ្ដើមចេញពីយើងគ្រប់គ្នា។ Hello, this is the video of our group practicing

JWOC Student Projects

1 year 1 month ago

[English below] "Venerable Houv Heang, volunteer English teacher at FKC" ចម្រើនពរអ្នកទាំងអស់គ្នា អាត្មាព្រះនាម ហ៊ូវ ហ៊ាង។ បច្ចុប្បន្នភាព អាត្មាកំពុងធ្វើការស្ម័គ្រចិត្តជាគ្រូបង្រៀនភាសារអង់គ្លេសនៅអង្កការអនាគតកូនខ្មែរ (FKC)។ បើគិតចាប់តាំងពីធ្វើការស្ម័គ្រចិត្តរហូតមកដល់ពេលនេះ គឺមានរយៈពេល២ខែមកហើយ។ អាត្មាមានអារម្មណ៍សោមនស្សយ៉ាងពន់ពេកដែលបានចូលរួមចំណែកក្នុងការកសាងសង្គមជាតិ និងសហគមន៍។ អាត្មាយល់ថាការធ្វើការងារស្ម័គ្រចិត្តគឺជាការងារល្អសម្រាប់យុវជនដែលកំពុងសិក្សានៅសាកលវិទ្យាល័យហើយមិនទាន់មានបទពិសោធន៍ការងា។​ ព្រោះការងារស្ម័គ្រចិត្តបង្រៀនយើងជាច្រើនដូចជាបំណិនជីវិត ការមានទំនួលខុសត្រូវ ភាពម៉ត់ចត់

JWOC Student Projects

1 year 1 month ago

[English below] "Our students practicing English" ជំរាបសួរ ពួកយើងបង្កើតវីដេអូនេះឡើងក្នុងគោលបំណងគាំទ្រឲមានការអប់រំដោយឥតគិតថ្លៃកាន់តែច្រើន ដើម្បីឲ្យយុវជនជំនាន់ក្រោយទទួលបានការអប់រំគ្រប់ៗគ្នា ហើយយកចំណេះដឹងទៅជួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ប្រទេសជាតិរីកចម្រើនបាន លុះត្រាតែប្រជាជនមានចំណេះដឹង។ សូមអរគុណ!! Hello, we made this video to promote free education in Cambodia so

JWOC Student Projects

1 year 1 month ago

[English below] ពួកយើងពិតជារំភើប និងមានមោទនៈភាពខ្លាំងណាស់ដែលបានចូលរួមក្នុងកម្មវិធី Access Summit ដែលរៀបចំឡើងដោយស្ថានទូតអាមេរិកនៅទីក្រុង Lao Cai ប្រទេសវៀតណាម។ ហើយពួកយើងបានរៀនសូត្រជាច្រើនក្នុងពេលចូលរួមកម្មវិធីមួយនោះដូចជា បង្កើនទំនុកចិត្តលើខ្លួនឯង ភាពក្លាហាន រៀនសូត្រពីវប្បធម៍របស់ប្រទេសផ្សេងៗដែលចូលរួមក្នុងកម្មវិធីនេះ ហើយពួកយើងក៏បានទទួលបទពិសោធន៍ក្នុងការធ្វើដំណើរទៅក្រៅប្រទេសផងដែរ។ We are proud of participating in the Access Summit event

JWOC Student Projects

1 year 2 months ago

[English below] សួស្តីទាំងអស់គ្នា! នេះគឺជាវីដេអូសកម្មភាពរបស់សិស្សរបស់គម្រោងអនាគតប្រសើរថ្នាក់ទី១០ និងថ្នាក់ទី១១ នៅក្នុងថ្ងៃធ្វើសកម្មភាព team building។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ឲ្យពួកយើងដែលជាសិស្សានុសិស្សបានបង្កើនភាពក្លាហាន ភាពរហ័សរហួន ភាពស្និទ្ធស្នាលរវាងសិស្សនិងសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូផងដែរ។ មិនតែប៉ុណ្ណោះវាក៏បានបង្រៀនឲ្យពួកយើងចេះសម្របខ្លួនតាមកាលៈទេសៈ ក៏ដូចជាទទួលបានភាពរីករាយ និងបទពិសោធន៍ថ្មីៗផងដែរ។ Hello, everyone! This is a video of Better Future

JWOC Student Projects

1 year 2 months ago

[English below] “ពង្រឹងការសិក្សារបស់អ្នកដោយការដាក់បញ្ចូលជំនាញភាពជាអ្នកដឹកនាំ” ថ្ងៃនេះយើងខ្ញុំមានកិត្តិយសសូមជូនដំណឹងដល់ប្អូនៗសិស្សនិស្សិតដែលមានបំណងចង់ពង្រឹងការសិក្សារបស់ខ្លួនឲ្យកាន់តែប្រសើរឡើង តែមិនដឹងថាក្លាយជាសិស្សពូកែ រឺក្លាយជាសិស្សឆ្នើមដោយវិធីណា។ នៅថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៣ អង្គការសហគមន៍៍យើងនឹងមានការអញ្ចើញចូលរួមពីសំណាក់វាគ្មិនពីររូប ដើម្បីធ្វើការចែករំលែកគន្លឹះល្អៗក្នុងការសិក្សា និងបទពិសោធន៍ជោគជ័យក្នុងការសិក្សាកន្លងមកដែលពួកគាត់មាន ក៏ដូចជាជំនាញភាពជាអ្នកដឹកនាំក្នុងការរៀនសូត្រផងដែរ។ ប្អូនៗអាចចូលរួមបានដោយសេរីនៅអង្គការសហគមន៍យើង។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ចូលរួម សូមធ្វើការចុះឈ្មោះតាមរយៈ link ខាងក្រោម។ ពត៏មានលំអិតសូមមើលនៅក្នុង poster ។ សូមអរគុណ! "Strengthen your studying

JWOC Student Projects

1 year 2 months ago

[English below] “Our student, Sreynit’s interest in studying at JWOC” ជំរាបសួរបងប្អូន នាងខ្ញុំឈ្នោះ ព្រើន ស្រីនីត ថ្ងៃនេះខ្ញុំនឹងបង្ហាញពីចំណាប់អារម្មណ៍ ការប្ដេជ្ញាចិត្ត និងការរំពឹងទុករបស់ខ្ញុំសម្រាប់ការសិស្សានៅអង្គការសហគមន៍យើងរយះពេលពីរឆ្នាំនិងបីខែ។ សូមទស្សនាវីឌីអូពេញនៅខាងក្រោមនេះ។ ជាចុងក្រោយ នាងខ្ញុំសូមអរគុណដល់ បងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីឌីអូរបស់ខ្ញុំ។ Hello everyone, my name

JWOC Student Projects

1 year 2 months ago

អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា។ ទូលព្រះបង្គំយើងខ្ញុំ សូមថ្វាយព្រះពរព្រះអង្គមានជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៌ ដើម្បីគង់ប្រថាប់ជាម្លប់ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត។

JWOC Student Projects

1 year 3 months ago

[English below] “វគ្គបណ្ដុះបណ្ដាលស្ដីអំពីសុខភាពទូទៅ” នៅពេលអ្នកមានបញ្ហាសុខភាព តើអ្នកមានឱកាសក្នុងការរៀនសូត្រដើម្បីអភិវន្ឍខ្លួនដែររឺទេ? តើអ្នកអាចទៅធ្វើការបានទេ បើសិនជាអ្នកកំពុងតែឈឺ? ពិតណាស់ បើអ្នកមានបញ្ហាសុខភាព វានឹងធ្វើឱ្យប៉ះពាល់ការងារ និងសកម្មភាពប្រចាំថ្ងៃរបស់អ្នក។ ហេតុដូច្នេះហើយទើបអង្គការសហគមន៍យើងបង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាលស្ដីអំពីសុខភាពទូទៅដល់សិស្សានុសិស្ស ដើម្បីឱ្យពួកគាត់បានយល់ដឹងអំពីមូលហេតុដែលបង្កឱ្យមានបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត និងវិធីសាស្ត្របង្ការ ។ ព្រោះមានតែពេលដែលសុខភាពល្អទេទើបសិស្សានុសិស្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការខិតខំរៀនសូត្រ ដើម្បីក្លាយជាធន់ធានរបស់ប្រទេសជាតិរបស់យើង។ Are you able to develop yourself if

JWOC Student Projects

1 year 3 months ago

[English below] ចង់ឲ្យការងាររបស់អ្នករលូន និងទទួលបានផលិតភាពល្អជាងមុនមែនទេ? វាគ្មិនបីរូបនឹងចូលខ្លួនមកធ្វើការចែករំលែកបទពិសោធន៍ និងគំនិតល្អៗទៅដល់បងប្អូនទាំងអស់គ្នាក្នុងវេទិការចែករំលែកមួយក្រោមប្រធានបទ “ការដាក់បញ្ចូលជំនាញភាពជាអ្នកដឹកនាំទៅក្នុងបរិបទការងារ”។ កម្មវិធីនឹងត្រូវបានរៀបចំនៅអង្គការសហគមន៍យើង នៅថ្ងៃព្រហស្ប៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង១:៣០ ដល់ម៉ោង៥:០០ ល្ងាច។ ទំនាក់ទំនងចុះឈ្មោះតាមរយៈ Link ខាងក្រោមនេះ។ Do you wish to improve the

JWOC Student Projects

1 year 3 months ago

[English below] “Our scholarship student, @Loeum Lam volunteer as an English teacher in rural area” សួស្ដីខ្ញុំឈ្មោះលឿម លាំ ខ្ញុំគឺជានិស្សិតផ្នែកកសិកម្មឆ្នាំទីបួននៅសកលវិទ្យាល័យបៀលប្រាយ ហើយក៏ជានិស្សិតអាហារូបករណ៍របស់អង្គការ JWOC ផងដែរ។នៅក្នុងអំឡុងពេលឆ្នាំទីបួននេះ ខ្ញុំបានធ្វើការងារស្ម័គ្រចិត្តជាគ្រូបង្រៀនភាសារអង់គ្លេសម្នាក់ដល់ក្មេងៗនៅតំបន់ជនបទ ដោយសារតែខ្ញុំចូលចិត្តចែករំលែកចំណេះដឹងទៅអ្នកជំនាន់ក្រោយជាពិសេសអ្នកដែលមានជីវភាពមិនសូវធូរធា ហើយពិបាកក្នុងការរៀនសូត្រ។ខ្ញុំសង្ឃឹមថាពួកគេនឹងមានចំណេះដឹងភាសារអស់គ្លេស ហើយអាចប្រើប្រាស់បានដូចយុវជនដ៏ទៃដែរ។

JWOC Student Projects

1 year 3 months ago

ឱកាសដ៏ល្អសម្រាប់ប្អូនៗដែលចប់ថ្នាក់វិទ្យាល័យ​ ហើយចង់ពង្រឹងសមត្ថភាពដើម្បីរកការងារធ្វើ។​ សូមមកចុះឈ្មោះនៅអង្គការសហគមន៍យើងរៀងរាល់ម៉ោងធ្វើការ។ សូមកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតឲ្យសោះ។

JWOC Student Projects

1 year 3 months ago

សូមក្រាបបង្គំថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្ត្រខ្មែរគ្រប់រូបតរៀងទៅ។ ក្រាបបង្គំទូលថ្វាយពីគណៈគ្រប់គ្រង បុគ្គលិក និងសិស្សនិស្សិតទាំងអស់នៃអង្គការសហគមន៍យើង (JWOC)។

JWOC Student Projects

1 year 4 months ago

[English below] តើការសិក្សារៀនសូត្រមានទំនាក់ទំនងជាមួយជំនាញភាពជាអ្នកដឹកនាំដែររឺទេ? សួស្ដីបងប្អូនទាំងអស់គ្នា នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ វេលាម៉ោង ១:០០នាទីដល់ម៉ោង ៥:០០នាទី នៅអង្គការសហគមន៍យើងនឹងមានវេទិការចែករំលែកមួយស្ដីអំពីការដាក់បញ្ចូលជំនាញភាពជាអ្នកដឹកនាំទៅក្នុងការសិស្សា។ នេះជាឱកាសដ៏ល្អមួយសម្រាប់ប្អូនៗដែលចង់ដឹងពីគន្លឹះល្អៗសម្រាប់ពន្រឹងការសិក្សារបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ព្រោះវាគ្មិនដែលអញ្ជើញចូលរួមចែករំលែកសុទ្ធតែជាអ្នកមានបទពិសោធន៍ល្អក្នុងការសិក្សា និងការងារ។ សម្រាប់បងប្អូនដែលចង់ចូលរួម សូមធ្វើការចុះឈ្មោះតាមរយៈ link ខាងក្រោម។ Is learning related to leadership skills? Hello everyone,

JWOC Student Projects

1 year 4 months ago

[English below] “វគ្គបណ្ដុះបណ្ដាលស្ដីអំពីសុភាពផ្លូវចិត្ត” សុខភាពផ្លូវកាយគឺជារឿងសំខាន់ក្នុងការប្រកបកិច្ចការងារផ្សេងៗ ប៉ុន្តែអ្វីដែលរឹតតែសំខាន់នោះគឺសុភាពផ្លូវចិត្ត។ បើចិត្តគ្មានសុខភាពល្អទេ វានឹងធ្វើឲ្យសុខភាពផ្លូវកាយក៏មិនល្អដែរ។ ដូច្នេះហើយការមើលថែរ ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តគឺជារឿងមួយដែលមិនអាចមើលរំលងបាន។ ដោយការយកចិត្តទុកដាក់សិស្សានុសិស្ស អង្គការសហគមន៍យើងបានបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលទាក់ទង់និងសុខភាពផ្លូវចិត្តដើម្បីឲ្យសិស្សានុសិស្សបានយល់ដឹងអំពីផលប៉ះពាល់នៃបញ្ហាមួយនេះ និងវិធីទាប់ស្កាត់។ សុខភាពផ្លូវចិត្តល្អ សុខភាពផ្លូវការរាំមាំ ជីវិតនឹងពោពេញទៅដោយសុភមង្គល។ Physical health is vitally important in daily activities, but what

JWOC Student Projects

1 year 5 months ago

[English below] ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ពួកយើងតំណាងសិស្សានុសិស្សរបស់អង្គការ JWOC ទាំងអស់សូមធ្វើការជូនពរឲ្យប្រជាជនខ្មែរទាំងអស់ដែលធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ សូមប្រកបតែសុខសុវត្តិភាពរាល់ការធ្វើដំណើរ និងសូមឲ្យមានពេលវេលាដ៏រីករាយជាក្រុមគ្រួសារ បងប្អូនសាចញាត្តិ និងមិត្តភក្តិក្នុងឱកាសដ៏រីករាយខាងមុខនេះ។ សូមកុំភ្លេចចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់ ជាពិសេស “បើស្រវឹងសូមកុំបើកបរ” “បើបើកបរសូមកុំពិសារគ្រឿងស្រវឹង”។ Hello all beloved people, on the upcoming Khmer New Year,

JWOC Student Projects

1 year 5 months ago

[English below] តោះ ត្រៀមៗជិតដល់ម៉ោងហើយ!! សូមអញ្ចើញបងប្អូនទាំងគ្នាចូលរួមព្រឹត្តិការណ៍សង្រ្កាននៅអង្គការសហគមន៍ឲ្យបានច្រើនកុះករដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ ម្ហូបអាហារនឹងត្រូវបានដាក់លក់ដោយសិស្សានុសិស្សរបស់យើង បន្ងែមពីនេះ យើងក៏នឹងមានលេងល្បែងប្រជាប្រិយខ្មែរផងដែរ។ ជួបគ្នានៅម៉ោង ១:៣០នាទីបន្តិចទៀតនេះ។ Are you ready? Let’s join and celebrate JWOC’s Songkran with us this afternoon. Different Khmer

JWOC Student Projects

1 year 5 months ago

[English below] សួរស្ដី! ខ្ញុំបាទសីហា ខ្ញុំបានធ្វើការជាគ្រូបង្រៀនស្ម័គ្រចិត្តនៅក្នុងសហគមន៍អញ្ចាញនៅរៀងរាល់ចុងសប្តាហ៍ ក្នុងកំឡុងឆ្នាំទី 4 របស់ខ្ញុំនៅសាកលវិទ្យាល័យ។ មុនពេលដែលខ្ញុំចាប់ផ្តើមបង្រៀននៅទីនោះ ខ្ញុំបានចំណាយពេលរបស់ខ្ញុំធ្វើអ្វីដែលខ្ញុំពេញចិត្ត។ ប៉ុន្តែថ្ងៃមួយ ខ្ញុំមានគំនិតមួយអំពីអ្វីដែលខ្ញុំអាចធ្វើបានដើម្បីជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ ដូច្នេះខ្ញុំបានសម្រេចចិត្តបង្រៀនក្មេងៗដែលខ្វះខាត ព្រោះខ្ញុំជឿថាការអប់រំគឺជាគន្លឹះនៃភាពជោគជ័យនៅពេលអនាគត។ សិស្សនៅទីនោះពិតជាយកចិត្តទុកដាក់ចំពោះការសិក្សារបស់ពួកគេណាស់ ប៉ុន្តែពួកគេខ្វះធនធានដូចជា កៅអី តុ ក្តារខៀន និងកន្លែងដែលមានផាសុខភាពក្នុងការសិក្សា ដូចដែលខ្ញុំបានឃើញក្នុងអំឡុងពេលដែលខ្ញុំជាគ្រូបង្រៀននៅទីនោះ។ អ្នកអាចចូលរួមជាមួយពួកយើង ប្រសិនបើអ្នកមានពេល ឬអ្នកអាចបរិច្ចាគសៀវភៅ សម្ភារៈប្រើប្រាស់

JWOC Student Projects

1 year 5 months ago

[English below] សួរស្ដីអ្នកទាំងអស់គ្នា! ខ្ញុំបាទសំបូរ ជាសិស្សម្នាក់ក្នុងចំណោម២៥នាក់ដែលត្រូវបានជ្រើសរើសឲ្យចូលរៀននៅក្នុងគម្រោងអនាគត់ប្រសើរ។ ហើយខ្ញុំពិតជាមានការសប្បាយចិត្តខ្លាំងមែនទែនដោយសារតែគម្រោងមួយនេះមានកម្មវិធីសិក្សាល្អនិងសំខាន់ ហើយមានប្រយោជន៍ចំពោះអនាគតរបស់ខ្ញុំ។ ខ្ញុំរំពឹងថាការចូលរៀនក្នុងគម្រោងមួយនេះនឹងជួយអោយខ្ញុំមានភាពក្លាហានជាងមុន ហើយនឹងមានជំនាញទន់ និងជំនាញរឹងក្នុងខ្លួនផងដែរ។ ជាចុងក្រោយ ក្នុងនាមពួកយើងជាសិស្សានុសិស្ស និងជាយុវជនខ្មែរ យើងត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រទាន់ខ្លួននៅក្មេង និងចេះចាប់យកឱកាស។ សូមជំរាបលា! Hello everyone! I am Sambo, one of 25 students

JWOC Student Projects

1 year 5 months ago

[English below] ជំរាបសួរអ្នកទាំងអស់គ្នា ពួកយើង (លីសា និង លីនហាក់)។ បច្ចុប្បន្ននេះពួកយើងកំពុងតែសិក្សានៅក្នុងគម្រោងអនាគតប្រសើររបស់អង្គការសហគមន៍យើងហៅកាត់ថា JWOC ។ គម្រោងអនាគត់ប្រសើរផ្ដោតសំខាន់ទៅលើមុខជំនាញដូចជាជំនាញភាពជាអ្នកដឹកនាំ អង់គ្លេស កុំព្យូទ័រ ការបណ្ដុះបណ្ដាយពីអាជីពការងារ និងការធ្វើគម្រោងសហគមន៍ផងជាដើម។ ថ្ងៃនេះពួកយើងនឹងមកចែករំលែកចំណាប់អារម្មណ៍បន្ទាប់ពីបានរៀនអំពីការបណ្ដុះបណ្ដាជំនាញភាពជាអ្នកដឹកនាំ។ បន្ទាប់ពីរៀនចប់ ពួកយើងយល់ឃើញថាជំនាញភាពជាអ្នកដឹកនាំពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់មនុស្សគ្រប់គ្នាជាពិសេសចំពោះយុវជន ដូចដែលបានរៀបរាប់ក្នុងវីឌីអូអញ្ចឹង។ ជាចុងក្រោយពួកយើងទាំងពីសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីឌីអូនេះ និងសូមធ្វើការថ្លែងអំណរគុណដល់អង្គការសហគមន៍យើងដែលបានផ្ដល់ឱកាស់ឱ្យពួកយើងបានរៀនក្នុងកម្រោងមួយនេះ។ Hello everybody, We’re Lisa

JWOC Student Projects

1 year 6 months ago

[English below] សួស្ដីអ្នកទាំងអស់គ្នា ដោយសារតែក្រុមរបស់យើងខ្ញុំបានមើលឃើញថាទីធ្លាមុខផ្លូវចូល JWOC មិនទាន់សូវមានភាពទាក់ទាញនឹងស្រស់ស្អាតគ្រប់គ្រាន់នៅឡើយ ទើបពួកយើងបានផ្ដួចផ្ដើមគំនិតក្នុងការរៀបចំគម្រោងតូចមួយ(mini project) ដោយពួកយើងបានរៀបចំជម្រះស្មៅនឹងដាំផ្កាដើម្បីឲ្យមានភាពទាក់ទាញនិងមានភាពស្រស់បំព្រងជាងមុនកាលពីថ្ងៃទី22ខែមករាឆ្នាំ2023។ ពួកយើងសង្ឃឹមថាសិស្សានុសិស្សរួមទាំងគ្រូអ្នកគ្រូ នឹងបុគ្គលិក JWOC នឹងទទួលបានអារម្មណ៏ប្លែក និងស្រស់ស្រាយជាងមុនគ្រប់ពេលឈានជើងចូលមកអង្គការ JWOC ។"បរិស្ថានស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា"។ Hello everyone!! Our team saw that the space in

JWOC Student Projects

1 year 6 months ago

[English below] សួស្តី! កាលពីថ្ងៃទី២២ ខែ មករា ឆ្នាំ២០២៣ កន្លងមកនេះ ពួកយើងបានរៀបចំនិងអនុវត្តគម្រោងតូចមួយដើម្បីសរសេរអក្សរនៅលើជញ្ជាំងអំពីបេសកម្មរបស់អង្គការសហគមន៍យេីង (3E - Education, Engagement, Employment)។ មូលហេតុដែលពួកយើងផ្ដួចផ្ដើមក្នុងការបង្កើតនូវគម្រោងនេះឡើងព្រោះពួកយើងគិតថាវានឹងផ្ដល់ភាពទាក់ទាញនិងស្រស់ស្អាតមួយកម្រិតទៀត ហើយក៏ចង់ឲ្យសិស្សសិស្សានុសិស្ស និងអ្នកដែលមកទស្សនាអង្គការ JWOC បានដឹងថាតើអង្គការ JWOC កំពុងធ្វើការទៅលើអ្វី និងមានបេសកម្មបែបណា។ ពួកយើងសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនូវគម្រោងមួយនេះដែលពួកយើងខិតខំធ្វើចេញពីចិត្ត។ សូមអរគុណ Hello!

JWOC Student Projects

1 year 7 months ago

[English below] សួស្ដីអ្នកទាំងអស់គ្នា ដោយសារតែក្រុមរបស់យើងខ្ញុំ ឃើញថានៅខាងមុខអាគារA របស់អង្គការ JWOC មានទីធ្លាដែលទំនេរមួយកន្លែង ហើយដីមើលទៅក៏មានជីវជាតិសម្រាបការដុះផ្កា។ ដូច្នេះហើយទើមក្រុមរបស់យើងខ្ញុំបានរៀបចំគម្រោងតូចមួយ(Mini project) គឺការរៀបចំកន្លែងដាំផ្កាដើម្បីបង្កើតសួនច្បារដ៏ស្រស់បំព្រងមួយកាលពីថ្ងៃទី២២ ខែ មករា ឆ្នាំ ២០២៣ ។ ពួកយើងសង្ឃឹមថាគម្រោងមួយនេះនិងអាចផ្ដល់ភាពស្រស់ស្រាយ និងផាសុខភាពដល់លោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្ស និងអ្នកគ្រប់គ្នាដែលចូលមកអង្គការJWOC ដោយការទស្សនាសួនច្បារដែលមានទៅដោយផ្កាស្អាតៗ និងរុក្ខជាតិបៃតង។ «

JWOC Student Projects

1 year 7 months ago

សូមចូលរួមអបអរសារទរប្អូនៗទាំង១៦នាក់ដែលបានទទួលអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យ។ ពួកយើងសង្ឃឹមយ៉ាងមុះមុតថាប្អូនៗនឹងយកឱកាសនេះទៅពន្រឹងសមត្ថភាពខ្លួន ដើម្បីជាប្រយោជន៍ដល់ខ្លួនឯងផ្ទាល់និងសង្គមជាតិរបស់យើង។

JWOC Student Projects

1 year 7 months ago

[English below] ជំរាបសួរ!! កាលនៅថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២៣កន្លង ពួកយើងបានចុះស្រង់មតិនៅក្នុងភូមិពាក់ស្នែងថ្មី និងអនុវិទ្យាល័យអង្គរធំក្នុងគោលបំណងសាកសួរនិងប្រមូលទិន្នន័យដើម្បីសិក្សាថាតើយុវជនក្នុងតំបន់នេះយល់ដឹងអំពីតម្លៃនៃការអានសៀវភៅដែររឺទេ។បន្ទាប់ពីប្រមូលមានទិន្នន័យហើយ បើលទ្ធិផលបញ្ជាក់ថាពួកគាត់មិនសូវយល់ដឹងអំពីតម្លៃនៃការអានសៀវភៅមែន ពួកយើងនឹងចុះទៅជួបពួកគាត់ម្ដងទៀតដើម្បីធ្វើការចែករំលែកអំពីអត្ថប្រយាជន៍នៃការសៀវភៅ។ ពួកយើងគឺមានគោលបំណងចង់ឃើញសិស្សានុសិស្សនិងយុវជនកម្ពុជាយល់ពីគុណតម្លៃនៃការអានសៀវភៅកាន់តែល្អប្រសើជាងមុន និងងាកមកចាប់អារម្មណ៍លើការអានសៀវភៅ។ ក្នុងនាមពួកយើងជាយុវជន យើងគួរតែបង្កើតទម្លាប់អាន ដើម្បីអភិវឌ្ឍន៍ខ្លួនឯង គ្រួសារនិងសង្គមជាតិឲ្យកាន់តែប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ ការអានគឺបានជួយជម្រុញឲ្យអ្នកអានទាំងអស់ចាកផុតពីភាពល្ងង់ខ្លៅ។ Hello !! On January 11,

JWOC Student Projects

1 year 7 months ago

[English below] កាលពីថ្ងៃទី 12 ខែមករាកន្លងទៅ Susan និងសមាជិកក្រុមរបស់គាត់បានចែករំលែកលំហាត់ប្រាណយ៉ូហ្គាដល់បុគ្គលិកនិងសិស្សរបស់អង្គការ JWOC យើង។ វាគឺជាការចែករំលែកដ៏ល្អ និងគួរឱ្យចាប់អារម្មណ៍ំមួយ ហើយក៏៏មានសារៈប្រយោជន៍ខ្លាំងសម្រាប់ពួកយើងផងដែរ ដូចជាការគ្រប់គ្រងភាពតានតឹង ការទប់ស្កាត់បញ្ហាផ្លូវចិត្ត។ ពួកយើងបានចំណាយពេលនិងបានរៀនសូត្រពីគ្នាយ៉ាងច្រើន។ លើសពីនេះទៀតពួកគាត់ក៏បាននាំយកអំណោយមកបរិច្ចាកដល់យើងផងដែរ។ មានកុំព្យូទ័រយួរដៃចំនួន៦គ្រឿង ថេប្លិតមួយគ្រឿង អាយផេតមួយគ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយមួយគ្រឿង និង speaker ចំនួនមួយ។ ពួកយើងសូមបង្ហាញការដឹងគុណរបស់យើងចំពោះSusan និងសមាជិកក្រុមរបស់គាត់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ

JWOC Student Projects

1 year 8 months ago

ឱកាសល្អសម្រាប់បងប្អូនដែលកំពុងស្វែងរកអាហារូបករណ៍ដើម្បីរៀនជំនាញផ្សេងៗ។ សូមមើលពត៏មានបន្ថែមក្នុងផុសខាងក្រោមនេះ។

JWOC Student Projects

1 year 8 months ago

[English Below]: 10 years of Bong Konthea’s influence at JWOC! ខែមករានេះ គឺជាការគម្រប់ខួប១០ឆ្នាំ របស់នាយិកា មាន គន្ធា ចាប់តាំងពីគាត់បានបម្រើការងារនៅអង្គការមួយឈ្មោះថា អង្គការសហគមន៍យើង។ ពេលនោះអង្គការ(JWOC) ផ្តោតទៅលើការអប់រំកុមារអំពីការបង្រៀនភាសាអង់គ្លេស ការសម្អាតនិងអនាម័យ ព្រមទាំងការកសាងអណ្តូងទឹកសហគមន៍សម្រាប់គ្រួសារនៅជុំវិញខេត្តសៀមរាប។ បងគន្ធាបានធ្វើសកម្មភាពគ្រប់ផ្នែកទាំងអស់នៃបេសកម្មនិងការអភិវឌ្ឍន៍របស់JWOC។ ការចូលរួមចំណែករបស់គាត់បានផ្តល់ផលវិជ្ជមានជាច្រើនលើភាពរីកចម្រើននិងសមិទ្ធផលនៃកម្មវិធីរបស់អង្គការ(JWOC)។ January marks

JWOC Student Projects

1 year 8 months ago

[English below] យើងខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំងសម្រាប់ការទទួលរាក់ទាក់ពីសំណាក់បងប្រុស Brian Ork ស្ថាបនិករបស់ Read Club Cambodia ដែលបានអនុញ្ញាតឲ្យសិស្សរបស់អង្គការ JWOC បានធ្វើការទស្សនាពីសកម្មភាពរបស់សមាជិក club និងសិស្សានុសិស្សធ្វើការអានសៀវភៅ។ មិនត្រឹមតែប៉ុណ្ណោះ បងប្រុសបានចំណាយពេលវេលាដ៏មានតម្លៃធ្វើបទបង្ហាញអំពី Read Club Cambodia មកកាន់សិស្សរបស់យើង។ Read Club Cambodia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ក្នុងគោលបំណងបង្កើតទំលាប់នៃការអានទៅដល់យុវជន

JWOC Student Projects

1 year 8 months ago

[English below] សួស្ដី!! ពួកយើងគឺជាសិស្សក្នុងគម្រោងអនាគតប្រសើរនៅរបស់អង្គការសហគមន៍យើង។ ដោយមើលឃើញថាប្រជាជនជាច្រើនបានបោះចោលសម្រាមពាសពេញដងផ្លូវនិងនៅទីសាធារណៈដែលបង្កផលប៉ះពាល់ទៅដល់បរិស្ថាន និងធ្វើឲ្យបាត់បងសោភ័ណ្ឌភាពទីក្រុង។ អាស្រ័យហេតុនេះហើយទើបពួកយើងបានបង្កើតគម្រោងមួយ ដែលត្រូវបានហៅថា”ទីក្រុងស្អាត”ដោយពួកយើងបានដើររើសសំរាមនៅតាមដងស្ទឹងសៀមរាបនិងខាងកើតផ្លូវ៦០ម៉ែត្រចំនួនពីរថ្ងៃក្នុងគោលបំណងបង្កើតជាគំរូទៅដល់ប្រជាជនឲ្យឈប់ចោលសំរាមផ្ដេសផ្ដាសនិងចេះគ្រប់គ្រោងសំរាមអោយបានត្រឹមត្រូវ។ ហើយពួកយើងបានបញ្ចប់គម្រោងនេះនៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ២០២២។ “ទីក្រុងស្អាត សុភាពល្អ” We are the students of the Better Future program which

JWOC Student Projects

1 year 8 months ago

[English below] ពួកយើងសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្អូនស្រី រឹទ្ធិ ស្រីល័ក្ខ ដែលជាអតីតសិស្សក្នុងគម្រោងអនាគតប្រសើរសម្រាប់ការបរិច្ចាគសៀវភៅចំនួន២០ក្បាលមកកាន់បណ្ដាល័យអង្គការសហគមន៍យើង។ ស្រីល័ក្ខបានលើកឡើងថានាងចង់ចូលរួមចំណែកក្នុងការលើកកម្ពស់ការអាននៅក្នុងសហគមន៍។ We proudly express our gratitude to Reth Sreyleak our alumni Better future student for the meaningful donation. Yesterday,

JWOC Student Projects

1 year 9 months ago

[English below] សួស្ដីអ្នកទាំងអស់គ្នា កាលថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងផុតទៅនេះ ពួកយើងបានទៅធ្វើទស្សនះកិច្ចនៅចំការបន្លែសុវត្តិភាពរបស់ប្រុស ញ៉ សុភាព និងសហគ្រាសចេកឆាបរាជនី របស់បងស្រី នុន ចាន់នី ក្នុងស្រុក សំឡូត ខេត្ត បាត់ដំបង។ ពួកយើងពិតជាមានសេចក្ដីរីករាយនិងត្រេកអរជាខ្លាំងដែលបានចូលរួម និងបានទទួលបានការយល់ដឹងបន្ថែមអំពីការធ្វើគម្រោងអាជីកម្ម។ On November