Follow JWOC on Facebook
Here are our latest posts
[English Below]: អបអរសាទរ! 👏🥳
អបអរសាទរដល់សិស្សានុសិស្សទាំង ២៥ រូប ដែលបានបញ្ចប់ការសិក្សាពីកម្មវិធីអនាគតប្រសើរ កម្រិតវិទ្យាល័យពីអង្គការសហគមន៍យើង។
យើងពិតជាមានមោទនភាពចំពោះការអភិវឌ្ឍខ្លួន និងការតស៊ូរបស់ប្អូនៗ រយៈពេលកន្លងមក។ យើងសូមជូនពរឱ្យប្អូនៗ ទាំងអស់គ្នាទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខ និងទទួលបានជោគជ័យក្នុងវិថីជីវិតក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ! 🌟👏
Huge congratulations to our 25 students who have successfully graduated from the Better Futures High School program at JWOC!👏🥳
We are so proud of your growth and hard work. We wish you all the very best of luck in your upcoming national exams and great success in your journey beyond high school. The future is yours to lead! 🌟👏
#JWOC #BetterFuturesProgram #LearningTodayLeadingTomorrow #HighSchoolGraduation #CambodiaEducation #FutureLeaders
[English]: របាយការណ៍ប្រចាំឆ្នាំ ២០២៥ (ជាភាសាខ្មែរ)
យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែក របាយការណ៍ប្រចាំឆ្នាំ ២០២៥ ជាមួយអ្នកទាំងអស់គ្នា!
របាយការណ៍នេះបង្ហាញពីសមិទ្ធផលសំខាន់ៗ និងការរីកចម្រើនរបស់សិស្សនិស្សិតរបស់យើង ដែលកើតចេញពីការគាំទ្រដ៏មានតម្លៃពីសំណាក់ម្ចាស់ជំនួយ ដៃគូសហការ អាណាព្យាបាល និងក្រុមការងារទាំងអស់។ យើងកំពុងរួមគ្នាបង្កើតការផ្លាស់ប្តូរវិជ្ជមានសម្រាប់យុវជនរបស់យើង មិនត្រឹមតែសម្រាប់ថ្ងៃនេះទេ ប៉ុន្តែសម្រាប់អនាគតដ៏យូរអង្វែង។
សូមអរគុណដែលតែងតែជឿជាក់លើបេសកកម្មរបស់យើង។ សូមអញ្ជើញរីករាយអានរបាយការណ៍ទាំងស្រុងជាភាសាខ្មែរ ដើម្បីឃើញពីផលប៉ះពាល់ដែលយើងសម្រេចបានរួមគ្នា!
2025 Annual Report (In Khmer Version)
We are delighted to share our 2025 Annual Report with all of you!
This report highlights the key achievements and growth of our students—milestones made possible by the invaluable support of our donors, partners, parents, and dedicated team. Together, we are creating a positive and lasting impact for our youth, not just for today, but for the long term.
Thank you for always believing in our mission. We invite you to explore the full report in Khmer version and see the incredible impact we’ve achieved together!
Read the full report here: jwoc.info/wp-content/uploads/2026/02/2025-JWOC-Annual-Report_KH-Version-cpd.pdf
#JWOC #LearningTodayLeadingTomorrow #JWOC2025AnnualReport
[English Below]: សូមស្វាគមន៍សារ៉ា អុលសិន!
សារ៉ាចូលរួមជាមួយ JWOC ក្នុងនាមជាជំនួយការអ្នកបណ្ដុះបណ្ដាលភាសាអង់គ្លេសរយៈពេល ៥ខែ ដើម្បីជួយគាំទ្រដល់សិស្សនិស្សិតរបស់យើងនៅក្នុងការពង្រឹងសមត្ថភាពនៃការប្រើប្រាស់ភាសាអង់គ្លេស និងបង្កើនទំនុកចិត្តនៅក្នុងការទំនាក់ទំនង។
Welcome, Sarah Olsen!
Sarah joins JWOC as an English Instructor Assistant for five months to support our students in strengthening their English proficiency and building their confidence in communications.
Photo: She in the middle of the picture.
#JWOC #JWOCVolunteer #LearningTodayLeadingTomorrow
[English Below]: 📘របាយការណ៍ប្រចាំឆ្នាំ ២០២៥ របស់អង្គការសហគមន៍យើង!
យើងមានសេចក្តីរីករាយក្នុងការចែករំលែករបាយការណ៍ប្រចាំឆ្នាំ ដែលបង្ហាញអំពីសមិទ្ធផលដែលយើងសម្រេចបានក្នុងឆ្នាំ ២០២៥ កន្លងមកនេះ លទ្ធផលសំខាន់ៗ ពីការវាយតម្លៃកម្មវិធី និងការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្ររបស់យើង។
របាយការណ៍នេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមរបស់សិស្ស បុគ្គលិក ដៃគូ អ្នកឧបត្ថម្ភ និងម្ចាស់ជំនួយ ដែលបានរួមគ្នាបង្កើតការផ្លាស់ប្តូរដែលមានន័យសម្រាប់យុវជនកម្ពុជា មិនត្រឹមតែសម្រាប់ថ្ងៃនេះទេ ប៉ុន្តែសម្រាប់អនាគតរយៈពេលវែងផងដែរ។
សូមអរគុណចំពោះអ្នកទាំងអស់ដែលបន្តជឿជាក់ និងគាំទ្របេសកកម្មរបស់យើង។
អានរបាយការណ៍ប្រចាំឆ្នាំ ២០២៥៖ jwoc.info/wp-content/uploads/2026/01/2025-Annual-Report.pdf
📘 JWOC Annual Report 2025
We’re excited to share our 2025 Annual Report, highlighting the outcomes achieved this year, key findings from our comprehensive program assessment, and important updates to our strategic plan.
This report reflects the collective effort of our students, staff, partners, donors, and sponsors, and how, together, we are working to create long-term change for Cambodian youth, not just for today, but for the decades ahead.
Thank you to everyone who continues to believe in and support our mission. We invite you to explore the full report and see the impact you helped make possible.
Read the full 2025 Annual Report here: jwoc.info/wp-content/uploads/2026/01/2025-Annual-Report.pdf
Thank you Jeff🙏😍
We are grateful to Jeff Spelman, our JWOC Board Chair, for visiting our scholarship awardees during the 2025–2026 academic year. Moments like this inspire and encourage our students in meaningful ways.🙏😍
[English Below]: ឪកាសល្អ!
អង្គការសហគមន៍យើងកំពុងបើកពង្រីកថ្នាក់ទទួលសិស្សចូលរៀនបន្ថែមក្នុងកម្មវិធីអនាគតប្រសើរ។ សម្រាប់ប្អូនៗ ដែលបានបញ្ចប់ការសិក្សា ឬបោះបង់ការសិក្សាកម្រិតថ្នាក់វិទ្យាល័យ មានបំណងចង់ពង្រឹងបន្ថែមចំណេះដឹងភាសាអង់គ្លេស កុំព្យូទ័រ ជំនាញទន់ និងការស្វែងរកឪកាសការងារ។
ប្អូនៗ ដែលចាប់អារម្មណ៍ អាចចុះឈ្មោះចូលរៀននៅក្នុងកម្មវិធីអនាគតប្រសើររបស់យើងបាន ចាប់ពីថ្ងៃប្រកាសបើកទទួលចុះឈ្មោះ រហូតដល់កាលកំណត់ដែលបានភ្ជាប់។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ និងតេលេក្រាមដែលបានភ្ជាប់។
Great opportunity!
JWOC is expanding enrollment and is now accepting more students into the Better Futures Program.
This program is for young people who have completed or dropped out of high school and wish to further strengthen their skills in English, Digital literacy, soft skills, and are looking for employment opportunities.
Interested applicants can register for the Better Futures Program from the announcement date until the registration deadline in the poster attached.
For more information, please contact us via the phone number or Telegram provided in the poster.
#jwoc #BetterFuturesProgram #LearningTodayLeadingTomorrow
[English Below]: អបអរសាទរ!🎉🤩
អង្គការសហគមន៍យើង ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការរៀបចំកម្មវិធីបញ្ចប់ការសិក្សាជូនដល់និស្សិតអាហារូបករណ៍ជំនាន់ទី ១៨ ចំនួន ១១ នាក់ នៃកម្មវិធីអាហារូបករណ៍របស់អង្គការសហគមន៍យើង។
បន្ទាប់ពីរយៈពេល ៤ ឆ្នាំនៃការខិតខំប្រឹងប្រែង ការតស៊ូ និងការឆ្លងកាត់បទពិសោធន៍ជាច្រើនជាមួយអង្គការសហគមន៍យើង និងជីវិតនៅសាកលវិទ្យាល័យ។ សមិទ្ធផលនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់និស្សិតទាំង ១១ នាករបស់យើង នៅក្នុងការកសាងអនាគតដ៏ល្អប្រសើរ។ យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលដែលបានសម្រេចនៅថ្ងៃនេះ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ជំនួយ សកលវិទ្យាល័យដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់របស់យើង ដែលបានផ្តល់ជំនឿទុកចិត្ត ការលើកទឹកចិត្ត និងការគាំទ្រជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យភាពជោគជ័យមួយនេះក្លាយជាការពិត។
Congratulations! 🎉🤩
JWOC is truly delighted to host a graduation ceremony honoring 11 scholarship students from the 18th cohort of our Scholarship Program.
After four years of dedication, perseverance, and growth, navigating many challenges and meaningful experiences with JWOC and in university life, this achievement truly reflects our students’ strong commitment and hard work in building a better future. We are deeply proud of all 11 graduates and the accomplishments they have reached today.
We would like to express our deepest gratitude to our sponsors, universities partner, and all stakeholders for your trust, encouragement, and continued support. Your belief in these students has made this success possible.
#Jwoc #Scholarshipprogram #LearningTodayLeadingTomorrow
[English Below]: អបអរសាទរ! 🎉
អង្គការសហគមន៍យើង ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង នៅក្នុងការរៀបចំកម្មវិធីបញ្ចប់ការសិក្សារយៈពេលមួយឆ្នាំរបស់បេក្ខជនជ័យលាភីចំនួន ៥៩ នាក់នៅក្នុងកម្មវិធីអនាគតប្រសើរសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។
កម្មវិធីបញ្ចប់ការសិក្សានេះ បានឆ្លុះបញ្ចាំងអំពីភាពជោគជ័យរបស់បេក្ខជនជ័យលាភីរបស់អង្គការសហគមន៍យើង បន្ទាប់ពីការចំណាយពេលសិក្សារៀនសូត្រទាំងជំនាញភាសាអង់គ្លេស កុំព្យូទ័រ ជំនាញទន់ និងការហាត់ការ។ យើងពិតជាមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនៗ និងជូនពរប្អូនៗ ជោគជ័យនៅក្នុងជីវិតការងារ និងឧត្តមសិក្សា។
Congratulations! 🎉
Journeys Within Our Community is truly delighted to hosting the one-year graduation ceremony for 59 awardees of the Better Futures Program for the academic year 2024–2025.
This graduation ceremony reflected the achievements of our students after a year of dedicated learning in English, computer skills, soft skills, and internships. We are deeply proud of the awardees hard work and commitment, and we wish them every success in their future careers and higher education.
#Jwoc #Betterfuturesprogram #LearningTodayLeadingTomorrow
[English Below]: ដំណើរទស្សនៈកិច្ចសាកលវិទ្យាល័យ!
អង្គការសហគមន៍យើង មានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការដឹកនាំប្អូនៗ ជ័យលាភីអាហារូបករណ៍ចំនួន ២៤ រូប ធ្វើដំណើរទស្សនៈកិច្ចសិក្សានៅតាមបណ្ដាសាកលវិទ្យាល័យចំនួន៤ ក្នុងខេត្តសៀមរាប រួមមាន សាកលវិទ្យាល័យបៀលប្រាយ សាកលវិទ្យាល័យបញ្ញាសាស្ត្រ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ និងសាកលវិទ្យាល័យវណ្ណដា។
ដំណើរទស្សនៈកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យប្អូនៗ សិស្សជ័យលាភីអាហារូបករណ៍ បានប្រមូលព័ត៌មានច្បាស់លាស់អំពីមុខជំនាញសិក្សានានា ព្រមទាំងបរិយាកាសសិក្សានៅតាមសាកលវិទ្យាល័យនីមួយៗ មុនពេលធ្វើការសម្រេចចិត្តជ្រើសរើសជំនាញសម្រាប់ការសិក្សាបន្តរបស់ខ្លួន។
អង្គការសហគមន៍យើង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងបុគ្គលិករបស់សាកលវិទ្យាល័យទាំងអស់ ដែលបានទទួលស្វាគមន៍សិស្សានុសិស្សរបស់យើងយ៉ាងកក់ក្ដៅ និងបានផ្តល់ជាព័ត៌មានដ៏មានតម្លៃជាច្រើន ដែលជាជំនួយសំខាន់ដល់ការសម្រេចចិត្តអនាគតសិក្សារបស់ប្អូនៗ។
University Study Visit!
JWOC was delighted to lead 24 scholarship recipients on a study visit to 4 universities in Siem Reap province, including Build Bright University of Siem Reap, Paññāsāstra University of Cambodia, University of South-East Asia, and Vanda University of Siem Reap.
This study visit was organized to give our scholarship students the opportunity to gather detailed information about academic majors and learning environments at each university, helping them make informed decisions when selecting their field of study.
JWOC would like to express our sincere appreciation to the university leaders, professors, and staff of all participating institutions for their warm welcome and for providing valuable guidance and information that greatly supported our students in planning their future education.
#Jwoc #Scholarshipprograms #LearningTodayLeadingTomorrow

